ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រោយវិបត្តិនៅលើផ្ទៃសមុទ្រក្រហម ក្រិកស្នើសុំតួនាទីសំខាន់ក្នុងវិស័យការពារជាតិរបស់សហភាពអឺរ៉ុប

អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិក្រិកបាននិយាយនៅថ្ងៃចន្ទ ទី៤ ខែមីនានេះថា រដ្ឋាភិបាលក្រិកសង្ឃឹមថាខ្លួននឹងបន្តដើរតួនាទីកាន់តែសំខាន់បន្ថែមទៀតដើម្បីធានាសុវត្ថិភាពដល់បណ្ដាប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប។ ការថ្លែងបែបនេះធ្វើឡើង បន្ទាប់ពីក្រិកបានក្លាយជាភូមិសាស្រ្តយ៉ាងសំខាន់ដែលជាទីស្នាក់ការនៃប្រតិបត្តិការរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារសន្តិសុខដល់បណ្ដាកប៉ាល់ដឹកទំនិញ ពីការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទី។ 

លោក Nikos Dendias រដ្ឋមន្រ្តីការពារជាតិក្រិកបានថ្លែងប្រាប់សារព័ត៌មាន Reuters ថា៖ "យើង (EU) ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួនឯង។ អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​រួមមានដូចជាការពង្រឹងមូលដ្ឋានលើឧស្សាហកម្មការពារជាតិនៅក្នុងប្រទេសក្រិក និងសហភាពអឺរ៉ុប ដើម្បីអាចបម្រើតម្រូវការនៃសហភាពអឺរ៉ុបទាំងមូលបាន"។ លោក Dendias ក៏បានបន្ថែមផងដែរថា ដើម្បីឈានទៅរកប្រសិទ្ធភាពនៃវិស័យការពារជាតិបាន សហភាពអឺរ៉ុបគួរតែមានសហប្រតិបត្តិការជាមួយ NATO ក៏ដូចជាសម្ព័ន្ធមិត្តដទៃទៀត។ 

គួរបញ្ជាក់ថា ភូមិសាស្រ្តរបស់ក្រិកគឺជាចំណុចប្រសព្វនៃទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប ហើយទំហំពាណិជ្ជកម្មនៅភូមិសាស្រ្តខាងលើមានទំហំធំខ្លាំង ប្រៀបទៅនឹងទំហំពាណិជ្ជកម្មនៃសមុទ្រក្រហម។ ដោយឡែក ក្រោយពីមានហេតុការណ៍វាយប្រហារលើកប៉ាល់ដឹកទំនិញកាត់តាមសមុទ្រក្រហមដោយក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេមែន កំពង់ផែ Piraeus ដ៏ធំរបស់ប្រទេសក្រិក បានធ្លាក់ចុះនូវការធ្វើពាណិជ្ជកម្មរបស់ខ្លួនដល់ប្រមាណជា ៤០ភាគរយ។ 

រដ្ឋមន្រ្តីការពារជាតិរូបនេះក៏បានលើកឡើងផងដែរថា ទាំងប្រទេសក្រិកក៏ដូចជាសហភាពអឺរ៉ុបទាំងមូល មានការព្រួយបារម្ភជាខ្លាំងចំពោះបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមឧទ្ទាមហ៊ូទី ជាក់ស្ដែងពួកគេមានការប្រើប្រាស់អាវុធទំនើបៗដូចជា គ្រាប់មីនលើផ្ទៃសមុទ្រ និងអាវុធដែលមានសមត្ថភាពពិសេសបំពាក់លើនាវាមុជទឹក ដែលប្រើប្រាស់ដើម្បីការវាយប្រហារ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលជាការព្រួយបារម្ភបន្ថែមទៀតគឺសុវត្ថិភាពនៃនាវាចម្បាំង Aspides warships និងនាវិកទាំងអស់ដែលជាកងកម្លាំងមកពីអាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក និងបារាំង ដែលលោកស្នើឱ្យនាវាចម្បាំង Aspides ឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងនាវាផ្សេងទៀតនៅក្នុងតំបន់ ដែលរួមមាននាវាចម្បាំងពីសហរដ្ឋអាមេរិក និងឥណ្ឌាជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក