ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងពាណិជ្ជកម្មដាក់ដំណើរការប្រព័ន្ធទូរស័ព្ទ Hotline ឆ្លើយតបនឹងចម្ងល់របស់ប្រជាជនលើសេវារបស់ក្រសួង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានគ្រោងដាក់ដំណើរការប្រព័ន្ធទូរស័ព្ទទំនាក់ទំនងជាមួយសាធារណជន Hotline ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតពលរដ្ឋ និងដើម្បីឱ្យពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់បង្កើនទំនុក។

លេខទំនាក់ទំនង ១២៦៦ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខដោយស្វាគមន៍ដល់សាធារណៈជនអាចហៅសាកសួរគ្រប់សេវារបស់ក្រសួងពាណិជ្ជកម្មតាំងពីម៉ោង ៨ព្រឹកដល់ ៥ល្ងាច ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ថា ការដាក់ដំណើរការនេះគឺមិនត្រឹមតែផ្ដល់ព័ត៌មានពីសេវារបស់ក្រសួងប៉ុណ្ណោះទេតែក៏ទទួលមតិយោបល់ពីសាធារណជនផងដែរដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់កម្ពុជា។

លោកថា៖ «អ៊ីចឹងយើងលែងមាន Fake News ព័ត៌មានមិនពិតពីក្រសួងពាណិជ្ជកម្មអំពីពាក្យចចាមអារ៉ាមអំពីរឿងក្រោមតុ ក្រៅតុអីទៀតហើយ! គឺឆ្ងល់សួរៗដោះស្រាយជូនអ៊ីចឹងអាចនឹងជួយបងប្អូនយើងទទួលបាននូវចម្លើយពិតប្រាកដមួយ។ ចម្លើយដែលចេញពីមន្ត្រីជំនាញនិងអាចជាចម្លើយដែលចេញពីខ្ញុំនៅពេលដែលចុចលេខ៦ ដើម្បីសួរអំពីព័ត៌មានផ្សេងៗ»។

ដើម្បីឆ្លើយតបរហ័សជូនពលរដ្ឋក្រសួងពាណិជ្ជកម្មបានដាក់មន្ត្រីចំនួន ៦០នាក់រង់ចាំស្រាយចម្ងល់របស់សាធារណជនទាក់ទងនឹងការងាររបស់ក្រសួងដែលមានព័ត៌មានទូទៅ ព័ត៌មាននៃការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការនាំចេញនាំចូល ព័ត៌មានអំពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្មដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័ណ៌ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក