ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលវ៉ាក់សាំងជំនួយពីចិន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ: ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនប្រភេទស៊ីណូហ្វាម ចំនួន១០ម៉ឺនដូសបន្ថែមផ្តល់ជូនជាពិសេសដល់កាកបាទក្រហមកម្ពុជា បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅល្ងាចមិញនេះ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងនេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កាកបាទក្រហមកម្ពុជានេះ ត្រូវបានដឹកមកដល់ស្របជាមួយនឹងជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់កងទ័ពរំដោះប្រជាជនចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា។

ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបជាង២២លានដូសហើយ ដែលមានទាំងជំនួយ និងការផ្គត់ផ្គង់តាមការបញ្ជាទិញ ដែលក្នុងនោះចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិន មានចំនួនរហូតដល់ ៣.៧លានដូស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក