ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វីឡាកុដិនៅកំពង់ចាមពុំមានការសុំអនុញ្ញាតសាងសង់ត្រឹមត្រូវឡើយ

កំពង់ចាម៖ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក រ៉េត សារ៉ាត បានបញ្ជាក់ឱ្យ EAC news ដឹងថា ការកសាងកុដិវីឡាដ៏ស្កឹមស្កៃដែលស្ថិតនៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់ថាសាងសង់ខុសពីទម្រង់រចនាបថខ្មែរនោះគឺខាងចៅអធិការវត្តមិនបានសុំការអនុញ្ញាតសាងសង់ត្រឹមត្រូវឡើយ។

បើតាមលោក រ៉េត សារ៉ាត វីឡាកុដិមួយនេះទើបតែដាក់ឱ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីសាងសង់អស់រយៈពេល ៦ឆ្នាំតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានថ្លែងដូច្នេះថា៖ «បើមើលតាមទិដ្ឋភាពជាក់ស្តែង គឺខុសពីរចនាបថខ្មែរយើង តាមបែបទំនើប បស្ចិមប្រទេស ប៉ុន្តែខាងក្នុងលោករៀបចំតាមបែបព្រះពុទ្ធសាសនា»។

លោកអះអាងថា លោកបាននិមន្តព្រះចៅអធិការវត្ត ព្រះគ្រូលោកគុណ ព្រះមេគុណ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់មកចូលរួមប្រជុំនៅថ្ងៃស្អែកអំពីបញ្ហានេះ។

ពាក់ព័ន្ធនឹងព័ត៌មានលម្អិត និងមានវិធានការអ្វីបន្តទៀត លោកប្រធានមន្ទីរធម្មការថា លោកនឹងជម្រាបជូនបន្ថែមទៀតក្រោយពីកិច្ចប្រជុំចប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក