ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូតអាមេរិកនៅកម្ពុជា គាំទ្រចំពោះគម្រោង និងកម្មវិធីគោលនយោបាយ ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម

ភ្នំពេញ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានបញ្ជាក់ថា អាមេរិកនឹងបន្តគាំទ្រចំពោះគម្រោងនិងកម្មវិធីគោលនយោបាយទាំងឡាយណា ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានបង្ហាញពីគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់ក្រសួង ដែលនឹងជួយទ្រទ្រងវិស័យកសិកម្មឱ្យរីកចម្រើនប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈបន្តកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ។

ឯកអគ្គរដ្ឋទូត Patrick Murphy អះអាងថា អាមេរិកនឹងបន្តគាំទ្រចំពោះគម្រោងនិងកម្មវិធីគោលនយោបាយទាំងឡាយណា ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភាគីទាំងពីរក៏បានជជែកផ្លាស់ប្ដូរយោបល់អំពីគម្រោងដែលនឹងត្រូវអនុវត្តបន្តនាពេលអនាគត ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ការអភិរក្សធនធានធម្មជាតិ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស ក្រោមគម្រោង One Health។ ចំពោះគម្រោង One Health នេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់សម្គាល់អំពីតម្លាភាពនៃការផ្ដល់ព័ត៌មាននៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺឆ្លងនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរក៏បានឯកភាព រៀបចំគណៈកម្មការតម្រង់ទិសដែលដាក់គំរោងសហប្រតិបត្តិការក្នុងវិស័យកសិកម្មទាំងអស់ចូលក្នុងក្របខណ្ឌនៃការតម្រង់ទិសរួម សំដៅបម្រើផលប្រយោជន៍ប្រជាជននិងប្រជាកសិករកម្ពុជា ឱ្យត្រូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការងារនាពេលអនាគត លោករដ្ឋមន្ដ្រី ឌិត ទីណា សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះដំណើរការដោយភាពស្មោះត្រង់ មានតម្លាភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក