ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អភិបាលរងខណ្ឌដូនពេញ៖ ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ ដោយសារទុកចោលមិនឃើញម្ចាស់មកយក

ភ្នំពេញ៖ អភិបាលរងខណ្ឌដូនពេញ លោក ចាប ឌីណា បានឱ្យដឹងថា ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ ដោយសារទុកចោលមិនឃើញម្ចាស់មកយកប៉ុន្មានថ្ងៃមកហើយ។

លោក ចាប ឌីណា បានឱ្យដឹងដូចនេះបន្ទាប់ពីមានការចែកចាយវីដេអូតាមបណ្តាញសង្គម ផ្សព្វផ្សាយពីប្រជាការពារលើកស៊ីក្លូដាក់លើរថយន្តនៅត្រង់ចំណុចផ្លូវ១១០ កែងផ្លូវ១៥ (ផ្សារចាស់) ហើយមានមតិរិះគន់ជាច្រើន។

អភិបាលរងខណ្ឌដូនពេញបានលើកឡើងលើបណ្តាញសង្គមលោកនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ថា «ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ គឺជាស៊ីក្លូដែលប្រជាពលរដ្ឋផ្តល់ព័ត៌មានថាមិនឃើញម្ចាស់ពីរបីថ្ងៃហើយ»។

លោកបានលើកឡើងឱ្យដឹងទៀតថា ដើម្បីរក្សាស៊ីក្លូ និងចង់ដឹងពីសុវត្ថិភាពម្ចាស់ស៊ីក្លូ ទើបរដ្ឋបាលខណ្ឌសម្រេចចិត្តយកទៅរក្សាទុករង់ចាំម្ចាស់មកទទួល ខណៈហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនៅល្ងាចថ្ងៃទី២៤ ដដែលម្ចាស់ស៊ីក្លូបានមកទទួលយកទៅវិញហើយ។

ទន្ទឹមនេះដែរ ប្រធានក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក គួច វែងស្រ៊ុន បានលើកឡើងដែរថា វីដេអូខ្លីខាង ត្រូវបានផេកមួយយកមកចែកចាយ ដោយសរសេរ គ្មានការបកស្រាយ ឬសួររកមូលហេតុអ្វីបានប្រជាការពារលើកស៊ីក្លូដាក់ឡានយកទៅខណ្ឌនោះទេ ហើយមហាជនបានចូលទៅខំមិន ហើយជេរ ឬរិះគន់យ៉ាងចាស់ដៃដល់អាជ្ញាធរ។

លោក គួច វែងស្រ៊ុន បានស្នើដល់សាធារណជន កុំវាយតម្លៃលើការផ្សព្វផ្សាយដោយគ្រាន់តែ ឃើញវីដេអូខ្លីមួយជ្រុង ពិសេសចោទប្រកាន់ផ្សេងៗ។

លោកថា៖ «ខ្ញុំជឿថា មិនមែនសុខៗប្រជាការពារទៅធ្វើចឹងនោះទេ ព្រោះគាត់ជាមនុស្សដែរ ហើយអនុវត្តតួនាទី ដែលមិនចង់បានការស្តីបន្ទោសច្រើនជាងការកោតសរសើរនោះទេ។ ពិតច្បាស់ថា អាចនឹងមានចន្លោះប្រហោងណាខ្លះលើការបម្រើសេវា តែសូមបងប្អូនកុំចោទប្រកាន់ជារួម ព្រោះក៏មានភាគច្រើនបងប្អូនប្រជាការពារ ដែលជាអ្នកបម្រើ និងថែរក្សាសុខសណ្តាប់ធ្នាប់របស់យើងប្រចាំថ្ងៃផងដែរ។ ពេលខ្លះពួកគាត់ធ្វើជាអ្នកអនាម័យផងដែរ ដើម្បីតែជីវភាពយើងប្រចាំថ្ងៃ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក