ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនជនល្មើសឆបោកឱ្យផ្ញើលុយ ជាថ្នូរនឹងបានរបស់របរផ្ញើពីបរទេស

កំពត៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសដែលបោកបញ្ឆោតពលរដ្ឋខ្មែរថាមានអីវ៉ាន់ផ្ញើមកពីក្រៅប្រទេស ដើម្បីទទួលបានអីវ៉ាន់នោះត្រូវផ្ញើលុយឱ្យជនល្មើសជាមុនទើបអាចទទួលបានរបស់។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពត ជនល្មើសមានគ្នាចងជាប្រព័ន្ធ ដោយអ្នកខ្លះក្លែងជាភ្នាក់ងារគយនៅតាមអាកាសយានដ្ឋាន និងអ្នកខ្លះក្លែងជាអ្នកចាំបើកអីវ៉ាន់។ ក្រុមមុខសញ្ញាឆបោកនេះ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វេីសកម្មភាពហែកគណនីធនាគារ យកទៅប្រេីប្រាស់ និងទិញគណនីធនាគារ ដេីម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វេីសកម្មភាព។

មុនឈានការឃាត់ខ្លួន សមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ដែលខាតបង់ប្រាក់ចំនួន ៤,០០០ដុល្លារពីក្រុមឆបោកខាងលើ។

ជនល្មេីសបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញគណនីធនាគារ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានស្រាវជ្រាវ នុងឃាត់ខ្លួនជនល្មើសឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក