វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ជនបរទេសដែលចោទប្រកាន់លើសមត្ថកិច្ចអនុវត្តច្បាប់នៅខណ្ឌបឹងកេងកង បានមកសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ

ភ្នំពេញ៖ ជនបរទេសដែលចោទប្រកាន់សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានមកសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ។

នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅជនបរទេសឈ្មោះ Jacobus Francois ជនជាតិ អាហ្រ្វិក មកបំភ្លឺ ជុំវិញករណីដែលជនបរទេសនេះបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ០.៩១ mg/L នៅខណ្ឌបឹងកេងកង កាលយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងសរសេរសារចោទប្រកាន់មកលើសមត្ថកិច្ចអនុវត្តច្បាប់គ្មានមូលដ្ឋាន ដែលនាំឲ្យមហាជនអ្នកលេងបណ្តាញសង្គមមានការយល់ច្រឡំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញជនបរទេសរូបនេះបានសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ ជាពិសេសប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គងអ្វីដែលគាត់បានបង្ហោះក្នុងអាខោនហ្វេសប៊ុកឈ្មោះ Franco du Toit ដោយសារគាត់ស្រវឹង និងខឹងសមត្ថកិច្ចផាកពិន័យចំនួន ១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។ បច្ចុប្បន្នកិច្ចការនេះសមត្ថកិច្ចកំពុងអនុវត្តនីតិវិធី។

គួរឱ្យដឹងដែរថា នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ និងធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន ១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេ បើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។

ស្នងការបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ ហើយបានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។

យោងតាម មាត្រា៦(ថ្មី) មាត្រា៧(ថ្មី) មាត្រា១០(ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា៧៧(ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍គោក ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។ សម្រាប់អ្នករថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។ សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។ ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍គោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក