ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សត្វទន្សោងមានវត្តមាននៅលើពិភពលោក៨ពាន់ក្បាល ហើយ៦០ភាគរយមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ តាមការឱ្យដឹងពីអង្គការ USAID -មរតកបៃតង នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ សត្វទន្សោងមានវត្តមាននៅលើពិភពលោកប្រមាណ៨ពាន់ក្បាល ក្នុងនោះ៦០ភាគរយមានវត្តមាននៅក្នុងព្រៃល្បោះភាគខាងកើតនៃប្រទេសកម្ពុជា។

ទន្សោង មានឈ្មោះវិទ្យាសាស្ត្រថា Bos Javanicus ត្រូវបានចុះជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការសហភាព អន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។

នៅកម្ពុជា វត្តមានរបស់ «ទន្សោង» ត្រូវបានគេឃើញមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រក សត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តស្ទឹងត្រែង ឧទ្យានជាតិភ្នំក្រវាញកណ្តាល ព្រៃឡង់ និងតំបន់ការពារទេសភាពជួរភ្នំក្រវាញ។

ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក