ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សរាប់ម៉ឺននាក់បានមកកម្សាន្តនៅតំបន់ទន្លេស្ងួតក្នុងស្រុកអូររាំងឪ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកលែងកម្សាន្ត នៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍ នៅតំបន់ឧទ្យានទន្លេស្ងួតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។

យោងតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភាគច្រើនជាកុមារ ចំនួនប្រមាណ ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

តំបន់ជិះទោងកម្សាន្តនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំតំបន់ទេសភាព ការដាំផ្កាស្បែរឿង ១លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្ត សម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនាគត គម្រោងអភិវឌ្ឍន៍ឧទ្យានទន្លេស្ងួត នឹងជួយតំបន់ទន្លេស្ងួត ពីមុនមានភាពស្ងប់ស្ងាត់ ក្លាយជាទីកន្លែង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។

ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំ របស់លោក អ៊ាង សុផល្លែត តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី ១៤ហិកតា នឹងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្ត បែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និងបាល់ទាត់) កន្លែងធម្មជាតិ តំបន់ វប្បធម៌ ប្រវត្តិសាស្រ្ត ព្រៃឈើ ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែ ចំការប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ ក្រុមការងារជំនាញ និងសប្បុរសជន នៃប្រទេសកាណាដា ក្នុងការតម្លើងទោង នៅតំបន់ឧទ្យានទន្លេស្ងួត និងបន្តចូលរួមសហការ រៀបចំតំបន់ទេសចរណ៍ ក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សម្រេចបានការសាងសង់ឡើង តាមផែនការបន្តបន្ទាប់។

គួរឱ្យដឹងដែរថា នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រៀបចំជាសង្រ្កាន្តឆ្នាំថ្មី ទទួលទេវាតាឆ្នាំថ្មី ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី នៅតំបន់ទន្លេស្ងួត ដែលជាទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ ស្ថិតនៅក្បែរតំបន់ប្រាសាទបុរាណ វត្តព្រះធាតុបាស្រី ទីទួលបុរាណនិងកន្លែងសក្ការៈបូជា ជាច្រើនផ្សេងទៀត ដែលមានឬទ្ធិបារមី ពូកែស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក