ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលត្រៀមថវិកាជិត១០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់អនុវត្តកម្មវិធីផ្តល់សេវាថែទាំសុខភាពពលរដ្ឋ

អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមថវិកាជិត១០០លានដុល្លារសម្រាប់អនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយគ្របដណ្តប់ប្រជាជនកម្ពុជាចំនួន៩លាននាក់។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍ថា៖«ការដាក់ចេញគោលនយោបាយនេះយើងត្រៀមថវិកាក្បែរ១០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយ ហើយក្នុងគោលដៅរបស់យើង ធ្វើម៉េចត្រូវគ្របដណ្តប់ប្រជាជនចំនួន៩លាននាក់ឱ្យមាន SOCIAL SECURITY( សន្តិសុខសង្គមសម្រាប់សុខាភិបាល)»។

បើតាមសម្តេចធិបតី គោលនយោបាយនេះអនុវត្តសម្រាប់ប្រជាជនក្រីក្របំផុត ដោយមិនមានការបង់វិភាគទានដោយរដ្ឋចេញថ្លៃ១០០ភាគរយលើសេវាព្យាបាល ខណៈបច្ចុប្បន្នមានប្រជាជនចំនួន៤៩ម៉ឺនគ្រួសារ ហើយប្រជាជនចំនួន១លាន៨សែននាក់ទទួលបានផល។

ជាមួយគ្នានេះអនុវត្តសម្រាប់អ្នកទទួលបន្ទុកក្នុងសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុកដោយបង់វិភាគទាន១៥ ៦០០រៀលក្នុងមួយខែ។ បើតាមសម្តេចធិបតី ពលរដ្ឋចំនួន២លាននាក់ហើយដែលចូលជាសមាជិក ប.ស.ស។

សម្តេចធិបតីថ្លែងថា៖«នៅក្នុងជំហានមួយ យើងចង់បាន៩លាននាក់ គាត់លែងភ័យព្រួយនៅក្នុងពេលឈឺស្កាត់ រដ្ឋជួយផង យើងមានកម្មវិធីដែលគាត់ចូលផង នេះជាការងារសំខាន់ដើម្បីជួយដល់ប្រជាពលរដ្ឋយើងមានសុខភាពល្អ នេះជាគោលការណ៍ដែលយើងដាក់ចេញ»។

គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ដំណើរការជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក