ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក កើត រិទ្ធ ចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោក កើត រិទ្ធ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ នៃខេត្តបាត់ដំបង នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ លោក កើត រិទ្ធ បានធ្វើការអបអរសាទរចំពោះ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលត្រូវបានប្រកាសតែងតាំងនាពេលនេះ ព្រមទាំងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមសហការគ្នាយ៉ាងល្អក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកបាណន់ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ឱ្យត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ឯករាជ្យ, អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំង ការចូលរួមទប់ស្កាត់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកក៏ស្នើឱ្យត្រូវជួយតម្រង់ទិស គាំទ្រ និង ជំរុញការលើកកម្ពស់សមត្ថភាពអាជ្ញាធរនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីនយោបាយ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល សំដៅបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាជននៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនោះ លោកក៏ណែនាំឱ្យត្រូវសហការគាំទ្រដល់មូលដ្ឋាន ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័ន, ធនធានមនុស្ស, សក្តានុពលនៅមូលដ្ឋានដែលបម្រើឱ្យការអភិវឌ្ឍ នៅមូលដ្ឋាន សម្រាប់ការរៀបចំផែនការសកម្មភាព សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង ការឆ្លើយតបដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព។

លោក កើត រិទ្ធិ ស្នើឱ្យត្រូវជួយគាំទ្រដល់មូលដ្ឋាន ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ទាំងលើការបម្រើសេវាសាធារណៈ ទាំងលើការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ត្រូវខិតខំកៀរគរធនធាន មធ្យោបាយ និង សម្ភារៈពីគ្រប់ប្រភព ក៏ដូចជា ការទាក់ទាញការវិនិយោគនានាមកកាន់មូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និង ជួយដល់ការអភិវឌ្ឍមូលដ្ឋាន។

ជាមួយនេះក៏ត្រូវចូលរួមផ្តល់ការគាំទ្រ និង ជួយដល់មូលដ្ឋាន ក្នុងការពង្រឹងថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ជាពិសេស ការទប់ស្កាត់ និង បង្ក្រាបឱ្យទាន់ពេលវេលា និង ឱ្យមានប្រសិទ្ធភាពខ្ពស់នូវបទល្មើសនានា សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ណែនាំឱ្យត្រូវបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និង បង្កលក្ខណៈឱ្យកាន់តែងាយស្រួលដល់ការធ្វើសកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, សេវាកម្មទេសចរណ៍ និង ការប្រកបមុខរបរខ្នាតតូចរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញ និង លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រុក សំដៅបង្កើនការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកក៏បានស្នើឱ្យត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រង, ចាត់ចែង និង ផ្តល់សេវាសាធារណៈនានា នៅតាមអង្គភាពច្រកចេញ-ចូលតែមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស និងមានតម្លាភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក