ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក វង្សី វិស្សុត ចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ សម្ដេចព្រះសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានអញ្ជើញក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះផងដែរ លោក វង្សី វិស្សុត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជា និងធ្វើកិច្ចនមស្ការ សមាទានសីល វេរភត្តាហារថ្វាយប្រគេនសម្ដេចព្រះរាជាគណៈចំនួន១២ព្រះអង្គ។

បន្ទាប់មក លោក វង្សី វិស្សុត ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រថ្វាយ ប្រគេនសម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃចំនួន៤០០អង្គ និមន្តគោចរបិណ្ឌបាត្រ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

លោកថ្លែងថា៖«សូមឧទ្ទិសថ្វាយនូវព្រះមហាកុសលដែលកើតចេញពីទឹកសទ្ធាជ្រះថ្លារបស់សម្ដេចព្រះរាជាគណៈគ្រប់ព្រះអង្គ និងរបស់ពុទ្ធបរិស័ទទាំងអស់ ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមយាងសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»។

គួរឱ្យដឹងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក