ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ម៉េន សំអន ស្នើសិល្បៈករ និងអ្នកច្នៃម៉ូតត្រូវពិនិត្យឱ្យបានល្អិតល្អន់ កុំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរ

ភ្នំពេញ៖ សម្តេច ម៉ែ ន សំអន ស្នើដល់គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតត្រូវពិនិត្យឱ្យបានល្អិតល្អន់ កុំតម្រូវខ្លាំងជ្រុលទៅតាមតម្រូវការទីផ្សារដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងដូចនេះក្នុងពិធីរាត្រីសមោសរសំពត់បត់ខ្មែរ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនាថ្ងៃនេះ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំថែរក្សានូវទម្រង់សម្លៀកបំពាក់បុរាណខ្មែរ កេរដំណែលដ៏អស្ចារ្យនៃបុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្សព្វផ្សាយ និងការជំរុញលើកទឹកចិត្តបណ្តុះគំនិតសំពត់បត់ខ្មែរ នៅក្នុងសង្គមខ្មែដល់ប្រជាជនទូទៅឱ្យជ្រាបកាន់តែច្បាស់ និងសម្រេចចិត្តប្រើប្រាស់កាន់តែច្រើន ដើម្បីរួមចំណែក ដល់ការពង្រឹងអត្តសញ្ញាណជាតិយើង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វប្បធម៌បានបញ្ជាក់ពីឫសគល់នៃអរិយធម៌ដ៏ចំណាស់របស់ជាតិយើង ដូច្នេះការថែរក្សានិងអភិវឌ្ឍ និងលើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវយល់ឱ្យច្បាស់ពីប្រវត្តិ តម្លៃកេរដំណែល អត្ថន័យនៃសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់ទៅតាមពិធីនិងពេលវេលា ព្រមទាំងការចូលរួមផ្សព្វផ្សាយកម្រិតជាតិនិងអន្តរជាតិផងដែរ។

ទន្ទឹមនោះ ទម្រង់ រចនាបទ ក្បាច់ និងរបៀបស្លៀកពាក់នៃសម្លៀកបំពាក់ប្រពៃណីខ្មែរយើង មានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺបានកើតមានមុនពេលដែលមនុស្សយើងបង្កើតតួអក្សរទៅទៀត។

សម្តេចបញ្ជាក់ថា ភស្តុតាងបុរាណវិទ្យា បានបង្ហាញឱ្យឃើញច្បាស់អំពីរបៀបរបបរស់នៅ សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់បិទបាំងរាងកាយ របស់ជនជាតិខ្មែរយើងតាំងពីសម័យបុរេប្រវត្តិមក ព្រមទាំងមានតឹកតាងបន្ថែមតាមរយៈចម្លាក់តាមប្រាសាទនានា សិលាចារឹក ជាពិសេសតាមជញ្ជាំងប្រាសាទបាយ័ន បន្ទាយឆ្មារ អង្គរវត្តជាដើម ដែលជាកំណត់ត្រាដ៏ច្បាស់លាស់ នៃប្រភេទទម្រង់ រចនាបទ ក្បាច់ ប្រភេទអ្នកប្រើប្រាស់ និងពិធីនានា។

ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយនូវសំពត់ខ្មែ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើដល់ គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតទាំងអស់ គួរពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុលទៅតាមតម្រូវការទីផ្សារដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់យើង។

សម្តេចក៏ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គប្បីពង្រឹងការផ្សព្វផ្សាយ ក៏ដូចជាការបង្កើតឱ្យមានកម្មវិធីដូចពេលនេះឱ្យកាន់តែច្រើន ដើម្បីចៀសវាងនូវការយល់ច្រឡំនានាជាយថាហេតុមកលើ សម្លៀកបំពាក់ប្រពៃណីខ្មែរយើង។

គួរឱ្យដឹងដែរថា កម្មវិធីនេះមានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១-៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការតាំងពិព័ណ៌នូវផលិតផលដែលជាស្នាដៃរបស់ខ្មែផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក