ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមត្ថកិច្ចបដិសេធការចោទប្រកាន់របស់ជនបរទេសមួយរូបមកលើ សមត្ថកិច្ចអនុវត្តច្បាប់នៅកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង

ភ្នំពេញ៖ ស្នងការដ្ឋានរាជធានីភ្នំពេញបានចេញ សេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើយទាញកគាត់ចង់យកដាក់ពន្ធនាគារ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទិ២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖«រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ»។

ស្នងការបានឱ្យដឹងថា នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ។

សេចក្តីបំភ្លឺដដែលឱ្យដឹងថា បន្ទាប់មកសមត្ថកិច្ចឱ្យជនបរទេសខាងលើសហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេ បើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។

ស្នងការបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ ហើយបានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។ ក្រោយមកសមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះហៅពួកម៉ាកដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាកគាត់បានមកទទួលហើយសមត្ថកិច្ចអនុញ្ញាតឱ្យពួកម៉ាកជនបរទេសនេះជិះម៉ូតូធំរបស់គាត់ដឹកចេញទៅបាត់។

ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនបរទេសខាងលើចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរនាំ ដោយបញ្ជាក់ថាការចុះអនុវត្តច្បាប់នេះសមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទូទៅមិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឱ្យចូលរួមគោរពច្បាប់។ការអនុវត្តច្បាប់នេះដោយវិជ្ជាជីវៈ និងតាមគោលការណ៍ច្បាប់។

គួរឱ្យដឹងដែរថា យោងតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍គោក បានចែងថា អ្នក រថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍គោក ដូចខាងក្រោម៖ ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩ សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។

សម្រាប់អ្នក រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។ សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។

ដោយឡែកចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។ សម្រាប់អ្នករថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។ សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។ ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍គោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក