ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

២ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានជាង ១១លានដុល្លារ

សៀមរាប៖ គ្រឹះស្ថានអង្គរបានឱ្យដឹងថាក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៤ នៃការលក់សំបុត្រជូនភ្ញៀវទេសចរណ៍បរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានរបស់រដ្ឋមួយនេះរកចំណូលបានជាង ១១លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា រយៈពេល ២ខែ ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ២៣៥ ៨៥០នាក់ ដែលរកប្រាក់ចំណូលបាន ១១ ២៣៤ ៦៧៥ដុល្លារអាមេរិក។

ដោយឡែក ក្នុងខែកុម្ភៈ មានទេសចរបរទេសសរុប ១២០ ៣១៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុប ៥ ៧៣៦ ៦២១ដុល្លារអាមេរិក។

ទន្ទឹមនោះដែរ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៥ ៧៩៦នាក់ ស្មើនឹង ៨៦ ៩៤០ដុល្លារ។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូក រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ២០៦ ២៩៨ដុល្លារ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក