ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។

លោក អ៊ាង សុផល្លែត ថ្លែងដូចនេះក្នុងពិធី ផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នាថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

លោកបានលើកឡើងថា ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយក៏ជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាច្រើនទៀត។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏បានអំពាវនាវ និងជំរុញដល់រោងចក្រ សហគ្រាសទាំងអស់ចូលរួមជាមួយយុទ្ធនាការកាត់បន្ថយការបំពុលទៅក្នុងបរិស្ថាន តាមរយៈការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជា-កាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋផង និងការពារប្រយោជន៍ជូនដល់រោងចក្រ សហគ្រាសផង។

ផ្អែកលើការងារនេះ ក្រសួងបរិស្ថានក៏បានគិតគូរ និងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។

ស្របនឹងការថ្លែងឡើងរបស់រដ្ឋមន្រ្តីបរិស្ថាន ក្រុមហ៊ុន រោងចក្រ សហគ្រាស បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវនៅក្នុងសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក