ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អារ៉ាប៊ីសាអូឌីតប្រកាសជាផ្លូវការពីយុទ្ធនាការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ២០៣៤

កីឡា៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ២០៣៤​ ជាផ្លវការហើយនៅចុងសប្តាហ៍នេះ ដែលការដេញថ្លៃនេះទំនងជានឹងទទួលបានជោគជ័យបន្ទាប់ពីគ្មានប្រទេសណាមួយបានចាប់អារម្មណ៍ និងដាក់សំណើមកកាន់ FIFA មុនកាលកំណត់នៅចុងឆ្នាំមុនឡើយ។ 

ស្របពេលដែលប្រទេសម៉ារ៉ុក ដែលស្ថិតក្នុងទ្វីបអាហ្វ្រិក និងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់នៅក្នុងទ្វីបអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍រួមគ្នាធ្វើជាម្ចាស់ផ្ទះ FIFA World Cup ២០៣០ ហើយនោះ FIFA បានធ្វើការកំណត់សិទ្ធិម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០៣៤ គឺអាចតែជាប្រទេសដែលស្ថិតនៅទ្វីបអាស៊ី និងទ្វីបអូសេអានីតែប៉ុណ្ណោះ។ 

អារ៉ាប៊ីសាអូឌីតនឹងក្លាយជាប្រទេសទី២ នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ដែលនឹងអាចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup នេះ បន្ទាប់ពីកាតាដែលទើបតែបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ យ៉ាងជោគជ័យកន្លងទៅ។ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) និយាយថា៖ "នេះគឺជាការរីកលូតលាស់រួមគ្នា" ខណៈយុទ្ធនាការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរបស់ខ្លួន នឹងបង្ហាញពីការរឹតចំណងមិត្តភាពរបស់ប្រជាជាតិនានាតាមរយៈវិស័យកីឡា។

មួយរយៈចុងក្រោយនេះ អារ៉ាប៊ីសាអូឌីតបានធ្វើការវិនិយោគយ៉ាងសម្បើមលើប្រភេទកីឡានានា មិនត្រឹមតែបាល់ទាត់ប៉ុណ្ណោះទេ ជាក់ស្ដែងគេឃើញមានការវិនិយោគលើវិស័យកីឡាផ្សេងៗទៀតដូចជា Formula One, កីឡាប្រដាល់ និងកីឡាវាយកូនហ្គោលជាដើម។ ជំហានបន្ទាប់របស់អារ៉ាប៊ីសាអូឌីត គឺការរៀបចំបញ្ជូនឯកសារដេញថ្លៃពេញលេញផ្លូវការទៅកាន់ FIFA ក្នុងខែកក្កដាខាងមុខ ខណៈការប្រកាសពីប្រទេសដែលនឹងទទួលបានសិទ្ធិរៀបចំជាម្ចាស់ផ្ទះ FIFA World Cup ២០៣០ និង ២០៣៤ នឹងធ្វើការប្រកាសជាផ្លូវការនៅក្នុងមហាសន្និបាតរបស់ FIFA នាចុងឆ្នាំ២០២៤ នេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup បន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៦ ដោយមានប្រទេស ៣ ចូលរួមរៀបចំជាសហម្ចាស់ផ្ទះរួមមាន សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក