ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងដាក់ឱសានវាទដល់វេជ្ជបណ្ឌិត ១៣រូបឱ្យចូលបំពេញការងារវិញ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រម្សិលមិញនេះ បានចេញបញ្ជាជាសាធារណៈដល់វេជ្ជបណ្ឌិតចំនួន ១៣នាក់ឱ្យត្រឡប់ចូលធ្វើការវិញ ខណៈកូរ៉េខាងត្បូងកំពុងប្រឈមនឹងការតវ៉ាដែលបណ្ដាលឱ្យក្រុមគ្រូពេទ្យប្រមាណជា ៩,០០០នាក់បានដើរចេញពីការងារ ក្នុងគោលបំណងតវ៉ាចំពោះកំណែទម្រង់ប្រព័ន្ធសុខាភិបាល។ ការជូនដំណឹងដែលមានអនុភាពផ្លូវច្បាប់ជាសាធារណៈនេះ គឺជាចំណាត់ការដ៏ជាក់លាក់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះគ្រូពេទ្យដែលកំពុងធ្វើការតវ៉ាដោយដើរក្បួន ក្នុងគោលបំណងរិះគន់ផែនការកំណែទម្រង់នេះ បន្ទាប់ពីក្រុមប៉ូលីសក្នុងតំបន់បានឆ្មក់ចូលសមាគមកាលពីថ្ងៃសុក្រ ដែលជាថ្ងៃសម្រាកសាធារណៈរបស់កូរ៉េខាងត្បូង។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានបង្ហោះលើគេហទំព័ររបស់ខ្លួននូវលេខអាជ្ញាប័ណ្ណ និងឈ្មោះមន្ទីរពេទ្យរបស់វេជ្ជបណ្ឌិតចំនួន ១៣ នាក់ ដោយបញ្ជាឱ្យពួកគេត្រឡប់ចូលបំពេញការងារវិញ ឬអាចត្រូវព្យួរអាជ្ញាប័ណ្ណ ឬប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌតែម្តង។ ក្នុងបញ្ជីនេះបានបង្ហាញឈ្មោះគ្រូពេទ្យសំខាន់ៗមួយចំនួន ជាពិសេសគឺអ្នកដែលពាក់ព័ន្ធនឹងការរិះគន់ និងការតវ៉ាផែនការកំណែទម្រង់ប្រព័ន្ធសុខាភិបាលនេះតែម្តង។

រដ្ឋាភិបាលបានកំណត់ឱសានវាទចុងក្រោយត្រឹមថ្ងៃព្រហស្បតិ៍ជាថ្ងៃផុតកំណត់សម្រាប់វេជ្ជបណ្ឌិតដើម្បីត្រលប់ចូលមកបំពេញការងារវិញ ឬមិនដូច្នោះទេអាចត្រូវប្រឈមនឹងការពិន័យ ក៏ប៉ុន្តែទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថាជាង ២ភាគ៣ នៃគ្រូពេទ្យសិក្ខាកាម (ក្រុមគ្រូពេទ្យហាត់ការ) ឬជិត ៩,០០០នាក់ មិនបានអើពើនឹងការកំណត់ឱ្យចូលធ្វើការវិញនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមវេជ្ជបណ្ឌិតគ្រោងធ្វើមហាបាតុកម្មនៅថ្ងៃអាទិត្យនេះ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រចំនួន ២,០០០នាក់ ចាប់ពីឆ្នាំ២០២៥ ដើម្បីដោះស្រាយនូវបញ្ហាដែលក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ជាបញ្ហាកង្វះវេជ្ជបណ្ឌិតនៅក្នុងសង្គមជឿនលឿនបំផុតមួយរបស់ពិភពលោកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក