ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍ បានចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិតនិងការដាក់ឱ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល»

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោក វង្សី វិស្សិត ថាលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជានិមិត្តរូបបង្ហាញពីការប្តេជ្ញារួមសហការរវាងក្រសួង-ស្ថាប័នទាំងពីរ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី និង ការរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ដែលជាទិសដៅយុទ្ធសាស្ត្រ និងជារបៀបវារៈគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ សក្តានុពលនៃបច្ចេកវិទ្យាបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងត្រូវ បានចាត់ទុកជាឧបករណ៍ស្នូលសម្រាប់ ការដោះស្រាយបញ្ហានានា ជាពិសេសពាក់ព័ន្ធនឹងការជំរុញកំណើន សេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់ភាពធន់ ចីរភាព និងបរិយាបន្នក្នុងសង្គម។ ដូចគ្នានេះដែរ សង្គម-សេដ្ឋកិច្ចកម្ពុជាអាចទាញយកប្រយោជន៍ជាច្រើនថែមទៀតពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាំងនេះ។

លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្ដីការគណៈរដ្ឋមន្តី និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានសហការ និងខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនេះ ដែលកជំរុញបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្តី និង រួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា ការចុះហត្ថលេខាលើ អនុស្សរណៈរវាងស្ថាប័នទាំងពីរនាថ្ងៃនេះ នឹងអនុញ្ញាតឱ្យ ក.ប.ទ. ជួយគាំទ្រលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនភាពឆាប់រហ័ស និងប្រសិទ្ធភាព នៃរំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារទូទៅ

លោកបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែទូលំទូលាយ និងផ្ដល់ភាពងាយស្រួល ដល់អ្នកស្រាវជ្រាវ និងសាធារណជនក្នុងការស្វែងរកឯកសារ ជាពិសេស គឺការចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មលើរំហូរការងារផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ព្រមទាំងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍន៍ដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍន៍ដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារតាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាពិសេសនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ ឆ្នាំ២០២៤នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ទើបទទួលបានមេដាយមាស ពីកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ដោយយកឈ្នះលើថ្នាលឌីជីថលរបស់ប្រទេសថៃ និងប្រទេសសិង្ហបុរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក