រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

កងទ័ពហាម៉ាសអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់ចំណាប់ខ្មាំង ៧នាក់នៅតំបន់ហ្គាហ្សា

អន្តរជាតិ៖ អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធហាម៉ាសបានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញនេះថា ចំណាប់ខ្មាំង ៧នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាបានបាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍ទម្លាក់គ្រាប់បែករបស់យោធាអ៊ីស្រាអែលទៅលើតំបន់ព័ទ្ធជុំវិញនៅក្បែរៗនោះ។ ក្រៅពីការអះអាងថាមានអ្នកស្លាប់ ៧នាក់ ពុំមានការអះអាងអ្វីបន្ថែមជុំវិញហេតុការណ៍នេះឡើយ។ 

នៅក្នុងសារមួយតាមរយៈប្រព័ន្ធ Telegram កងពលតូច Al-Qassam បានអះអាងថា ចំនួនចំណាប់ខ្មាំងដែលត្រូវបានសម្លាប់ដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងលើសពី ៧០នាក់ហើយ។ យ៉ាងណាមិញ មន្ត្រីអ៊ីស្រាអែលមិនដែលធ្វើការឆ្លើយតបណាមួយឡើយលើការផ្ញើសារជាសាធារណៈរបស់ក្រុមហាម៉ាសពាក់ព័ន្ធនឹងចំណាប់ខ្មាំង ដោយអ៊ីស្រាអែលតែងតែលើកឡើងថានោះគឺជាសង្គ្រាមចិត្តសាស្ត្រប៉ុណ្ណោះ។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយឆ្មក់លើអ៊៊ីស្រាអែលដែលបង្កឱ្យមានមនុស្សយ៉ាងហោចណាស់ ១,២០០នាក់ និងបានចាប់យកចំណាប់ខ្មាំងប្រមាណ ២៥០នាក់ផ្សេងទៀតកាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ។ ឆ្លើយតបនឹងការវាយឆ្មក់នេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើតំបន់ហ្កាហ្សាក្នុងគោលបំណងបោសសម្អាត និងកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនជាង ៣០,០០០នាក់បានស្លាប់បាត់បង់ជីវិត។ 

ក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងជនបរទេសផ្សេងទៀតជាង ១០០ នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២៤០នាក់។ នៅគ្រាដែលសង្គ្រាមបានចាប់ផ្តើមដំបូង ក្រុមហាម៉ាសបានគំរាមថានឹងប្រហារជីវិតចំណាប់ខ្មាំងជាការសងសឹកចំពោះការវាយប្រហាររបស់យោធាអ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក