ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងអប់រំមិនគាំទ្រលើការដាក់វិន័យសិស្សឱ្យសំពះស្បែកជើង

កំពង់ស្ពឺ៖ នាពេលថ្មីៗនៅលើបណ្តាញសង្គមនេះមានការបែកធ្លាយវីដេអូគ្រូវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដាក់វិន័យសិស្សដែលមិនពាក់ស្បែកជើងប៉ាត់តា ឱ្យលុតជង្គង់ និងសំពះស្បែកជើង។ ការដាក់វិន័យរបស់សាលានេះមានទាំងការគាំទ្រ និងមិនគាំទ្រ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់មក EAC ថា នៅក្នុងសេចក្តីណែនាំរបស់ក្រសួង នៅថ្ងៃបើកបវសនកាលសម្រាប់ឆ្នាំ២០២៣-២០២៤ មិនមានការណែនាំឱ្យដាក់វិន័យលើសិស្សដែលមិនពាក់ស្បែកជើងប៉ាត់តានោះទេ។ តែយ៉ាងណាលោកស្រីថា សាលារៀននីមួយៗអាចធ្វើការប្រជុំជាមួយមាតាបិតាសិស្សក្នុងការកំណត់នូវបទបញ្ជាផ្ទៃក្នុងសាលាបន្ថែមដើម្បីពង្រឹងគុណភាពការសិក្សារបស់សិស្សានុសិស្ស។ ប៉ុន្តែការដាក់វិន័យគឺត្រូវអនុវត្តគោរពទៅតាមក្រមសីលធម៌វិជ្ជាវីវៈ និងមនុស្សធម៌។

លោកស្រីអ្នកនាំពាក្យថ្លែងដូច្នេះថា៖ «ការវិន័យនេះផងដែរ ក៏ត្រូវតែគោរពទៅតាមក្រមសីលធម៌វិជ្ជាវីវៈ ភាពថ្លៃថ្នូរ និងមនុស្សធម៌ ដើម្បីគោលដៅធានាការអប់រំរបស់សិស្សានុសិស្សម្នាក់ៗ»។

បើតាមអ្នកនាំពាក្យ ក្រសួងអប់រំបានណែនាំឱ្យគណៈគ្រប់គ្រងសាលាអនុវត្តវិន័យឱ្យបានត្រឹមត្រូវ ដើម្បីអប់រំឱ្យសិស្សមានឥរិយាបថ និងជោគជ័យលើការសិក្សា។

នាយកវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ លោក ម៉ៅ ម៉ុន បានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺថា សាលាត្រូវបានគំរាមប្តឹងពីអាណាព្យាបាល និងមាតាបិតាសិស្សលើការដាក់វិន័យឱ្យសិស្សសំពះទ្រនាប់ជើង ហើយក៏បានដោះស្រាយបញ្ចប់ទំនាស់រួចរាល់ ដោយសាលាបានសន្យាថានឹងមិនអនុវត្តវិន័យនេះតទៅទៀតនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក