
ផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូលក្នុងភូមិសាស្ត្រភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ខេត្តព្រៃវង
ព្រៃវែង : ស្រុកស្វាយអន្ទរមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ ស្រី០២នាក់ ករណីវិជ្ជមានកូវីដ-១៩នេះជាអ្នកវិលត្រឡប់ពីរាជធានី ភ្នំពេញមកមូលដ្ឋានរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលវិជ្ជមានក្នុងភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ បានធ្វើដំណើរចរាចរណ៍ក្នុងភូមិដែលអាចបង្កហានិភ័យក្នុងចម្លងនូវជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ដូចនេះដើម្បីបង្ការទប់ស្កាត់ការរីករាលដាល និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គមក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១ ” រដ្ឋបាលខេត្តព្រៃវែង បានសម្រេចផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ក្នុងភូមិសាស្ត្រភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ ដែលមានទីតាំងបិទចេញ-ចូលចំនួន ០២គោលដៅ។
អាជ្ញាធរខេត្តព្រៃវែងបញ្ជាក់ថាការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញក្រោយពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល៕