ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងលិចតិនស្តាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលិចតិនស្តាញ បានចុះហត្ថលេខាកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានជួបពិភាក្សា ជាមួយ លោកស្រី Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រ លិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល លិចតិនស្តាញ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាព ទាំងប្រាំបួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងបានស្វាគមន៍នូវបំណងរបស់ លោកស្រី Dominique Hasler ក្នុងការបង្កើតការិយាល័យផ្នែកអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលនឹងជួយសម្របសម្រួលដល់ការ អនុវត្តគម្រោងដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកឡើងវិញនូវការពិភាក្សាប្រកបដោយផ្លែផ្កា កាលពី ជំនួបលើកដំបូងក្នុងឱកាសនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក និងបានសង្កត់ធ្ងន់ពីសម្នះវិជ្ជមាននៃមិត្តភាពដែលកំពុងរីកលូត លាស់រវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងក្តីរីករាយដែលប្រទេសទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងបានបង្ហាញនូវការជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងគ្លេសអោយ ផ្លូវសម្រាប់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យជាច្រើនដែលផ្តល់ប្រយោជន៍រួម។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែម ទៀតលើវិស័យមានសក្តានុពល ជាពិសេសវិស័យអបរំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របនឹង គោលនយោបាយយកប្រជាជនជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ព្រមទាំងបានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី Dominique Hasler បាន បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេដើម្បីរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។

គួរឱ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវ Dominique Hasler ដែលជាទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង នៃបុរីក្សត្រលិចតិនស្តាញ មកកាន់ព្រះរាជាណាចក្រ កម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-បុរីក្សត្រលិចតិនស្តាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក