ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំងដែលត្រូវប្រុងប្រយ័ត្នពេលដើរទស្សនាប្រាសាទបាយ័ន

សៀមរាប៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។

ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ លោក ប៊ូ ផានេត បានឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។

ស្លាកសញ្ញានេះរៀបចំឡើង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។

លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។

អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក