ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧទ្យានទន្លេស្ងួតបានបង្កើតជាសួនកម្សាន្តកុមារអមដោយផ្កាចម្រុះពណ៌

ត្បូងឃ្មុំ៖ ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ទន្លេរដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង បានក្លាយទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រួងបរិស្ថានបានឱ្យដឹងថា ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែតំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែងនារដូវប្រាំងទៀតហើយ ឆាប់ៗខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផង។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថា ដើម្បីធ្វើឱ្យសួនឧទ្យានទន្លេស្ងួត កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ គឺមានតែការរួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក ហើយមិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត អាកាសក៏ស្អាតដែរ។

លោកបានឱ្យដឹងទៀតថា លើសពីភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមដ៏ទាក់ទាញឱ្យភ្ញៀវទេសចរ មកលេងតំបន់យើង ហើយយើងអាចរកចំណូលបានពីភ្ញៀវទេសចរដោយសុចរិត ហើយភ្ញៀវទេសចរនឹងចូលរួមជួយផ្សព្វផ្សាយសួនឧទ្យានទន្លេស្ងួតរបស់យើង។

លោកថ្លែងថា៖ «ពីពេលនេះទៅ លែងស្ងួតហួតហែង និងស្ងប់ស្ងាត់ទៀតហើយ ព្រោះយើងមានកន្លែងកម្សាន្ត មានផ្លូវរលោង ទាំងអស់នេះគឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នែរដ្ឋសភា ហើយជាកម្លាំងរួបរួមដោយបេះដូងខ្មែររបស់យើង និងមានការជួយគាំទ្រពីសប្បុរសជននៃប្រទេសកាណាដា។ វប្បធម៌ជួយដោយសប្បុរសត្រូវតែបន្តទៅជាមួយគ្នា ថ្ងៃនេះ! សប្បុរសជនកាណាដាជួយយើង ថ្ងៃក្រោយយើងនឹងបន្តអំពើសប្បុរសធម៌នេះជួយអ្នកផងដទៃទៀត»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក