ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងព្រែកជីកហ្វូណនតេជោ រំពឹងអាចបើកការដ្ឋានសាងសង់នៅខែមិថុនា

ភ្នំពេញ៖ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា គម្រោងព្រែកជីហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ឧបនាយករដ្ឋមន្រ្តីបានប្រាប់ឱ្យដឹងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសាធាណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកថ្លែងដូច្នេះថា៖«យើងសង្ឃឹមថា យើងអាចពិភាក្សា ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ ប្រហែលជាខែមិថុនា ឬខែកក្កដា ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ»។

ផ្លូវទឹកដែលតភ្ជាប់ពីទន្លេសាប ទៅសមុទ្រនេះមានប្រវែង ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប។

គម្រោងនេះគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់ចំនួន ៤ឆ្នាំ ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិនដោយអនុវត្តតាម BOT៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក