ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំណាត់ផ្លូវជាតិលេខ៧ ពីរមៀតទៅត្រពាំងក្រៀល គ្រោងនឹងបើកការដ្ឋានក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងផ្លូវជាតិលេខ៧ ពីរមៀតទៅច្រកព្រំដែនត្រពាំងក្រៀល អាចនឹងបើកការដ្ឋានក្នុងឆ្នាំ២០២៤នេះ។

លោក ស៊ុន ចាន់ថុល ឡើងលើកដូចនេះក្នុងឱកាសចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបានឱ្យដឹងថា ចំពោះការសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះ កំពុងរង់ចាំជំនួយឥតសំណងពីភាគីចិន ខណៈភាគីចិនបានផ្ដល់ព័ត៌មានថាឈានដល់ដំណាក់កាលពិនិត្យចុងក្រោយ និងអាចបើកការដ្ឋានសាងសង់ក្នុងឆ្នាំនេះ។

លោកថា៖ «គម្រោងមួយទៀតគឺផ្លូវជាតិលេខ៧ ផ្លូវពីរមៀតទៅត្រពាំងក្រៀលក៏មានការទិទៀនពីប្រជាពលរដ្ឋ សូមជំរាបដែរថាក្រសួងសាធារណការ បានសិក្សាហើយរង់ចាំជំនួយឥតសំណងពីមិត្តចិន ខ្ញុំសូមជម្រាបថាមិត្តចិនបានផ្តល់ព័ត៌មានមកថា ជាដំណាក់កាលចុងក្រោយហើយអាចនឹងឈានទៅរកការប្តូរគ្នា ឯកសារគ្នាទៅវិញទៅមកទាក់ទងនឹងជំនួយឥតសំណងនៅឆ្នាំនេះអាចឈានទៅដល់ការបើកការដ្ឋាននៅឆ្នាំនេះ នេះបើតាមព័ត៌មានដែលមិត្តចិនបានផ្តល់មកយើង»

គួរឱ្យដឹងដែរថា ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦៥គ.ម នៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក លឹមស៊ី ដេនីន បានបញ្ជាក់ឱ្យដឹងថា ភាគីចិនបានសន្យាបន្តសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្របន្ថែមទៀត ភ្ជាប់ពីចំណុចរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដល់ព្រំដែនប្រទេសឡាវ តាមរយៈឥណទានជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក