ក្រចេះ៖ សមត្ថកិច្ច កាលពីទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា បូរ៉ាន់ឌី សមត្ថកិច្ចបានរឹបអូសនូវវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ (ឆក់ក្តៅ) ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន ២៨០ប្រអប់។
ជាមួយគ្នានេះសមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់ទីតាំងខាងមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតិខ្មែរ ភេទប្រុស អាយុ ៣១ឆ្នាំ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕