ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នគរបាលរាជធានីភ្នំពេញប្រាប់ទៅអ្នកតវ៉ារឿងម៉ាស៊ីនតេស្តជាតិអាល់កុលបើមិនសុខចិត្តឱ្យប្ដឹងទៅតុលាការ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីស្ដង់ដារនៃម៉ាស៊ីនតេស្ត្រជាតិអាល់កុល និងប្រាប់ឱ្យអ្នកដែលមិនសុខចិត្តចំពោះលទ្ធផលតេស្តទៅប្ដឹងដល់ប្រធានអង្គភាព ឬតុលាការវិញ។

ការបញ្ជាក់នេះគឺបន្ទាប់ពីមានបុរសម្នាក់កើតទុកមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ករណីដែលឈ្មោះ ខេង សុជាតិ អ្នកបើករថយន្ត LEXUS RX330 កើតទុកមិនសុខចិត្តលើការអុវត្តច្បាប់ចំពោះខ្លួន សូមធ្វើការប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ ពីព្រោះសមត្ថកិច្ចអនុវត្តទៅតាមជំនាញលទ្ធផលម៉ាស៊ីនធ្វើតេស្តស្តង់ដាហើយរកឃើញជាតិស្រវឹង 0.33mg/L ដែលត្រូវផាកពិន័យ ៤០ម៉ឺនរៀល តាមច្បាប់»

ស្នងការរាជធានីភ្នំពេញបញ្ជាក់ថា ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងផលិតនៅក្នុងប្រទេសអូស្រ្តាលី នឹងត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោកក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។

ស្នងការនគរបាលបានបញ្ជាក់ថា ជាក់ស្តែងក្នុងរយៈពេល ១ខែក្នុងយុទ្ធនាការ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅពេលយប់គឺសង្កេតឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក