ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស៊ុន ចាន់ថុល ជំរុញឱ្យរៀបចំគណៈកម្មការជាតិត្រួតពិនិត្យ និងគ្រប់គ្រងផ្លូវថ្នល់នៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំឱ្យមានគណៈកម្មការជាតិត្រួតពិនិត្យ និងគ្រប់គ្រងផ្លូវថ្នល់ ខណៈបច្ចុប្បន្នផ្លូវកាន់តែរួមតូចទៅដោយសារការរំលោភយកផ្លូវធ្វើជាអាជីវកម្មគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធាណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះថា៖ «មានបញ្ហា បន្ទោសតែក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យគ្នាទៅដោះស្រាយម៉េច តែម្នាក់ឯងហ្នឹង ទាល់តែមានអាជ្ញាធរដែនដី ក្រសួងដែនដី នគរូបនីយ៍កម្ម ក្រសួងផ្សេងៗចូលរួមទើបយើងដោះស្រាយបាន»

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា បើបង្កើតឱ្យមានគណៈកម្មការជាតិត្រួតពិនិត្យ និងគ្រប់គ្រងផ្លូវថ្នល់នេះបាន នោះនឹងអាចដោះស្រាយបញ្ហាចំណីផ្លូវបាន។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា៖ «ខ្ញុំធ្វើមិនបានជោគជ័យនៅអាណត្តិទី៦ អីចឹងខ្ញុំសង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រី (លោក ប៉េង ពោធិ៍នា) អាចធ្វើបាននៅអាណត្តិទី៧នេះ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក