ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរំលឹកមន្ត្រីក្រសួងមហាផ្ទៃឲ្យនឹកស្រមៃពីអនាគតធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយរំលឹកទៅកាន់មន្ត្រីនៃក្រសួងមហាផ្ទៃឲ្យក្រឡេកមើលនឹកស្រមៃអំពីអនាគតរបស់កូននិងចៅរបស់ពួកគេ។ ការថ្លែងឲ្យនឹករលឹកអំពីអនាគតរបស់កូនចៅបែបនេះគឺដោយសម្ដេចបានបង្ហាញពីក្ដីបារម្ភទាក់ទងជាមួយនឹងបញ្ហាគ្រឿងញៀនដែលកំពុងកើតមាននៅក្នុងប្រទេស។

ថ្លែងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមសង្គម

ហើយវានឹងប៉ះពាល់មិនថាមួយកូនរាស្ត្រ ឬកូនមន្ត្រីនោះឡើយ ដោយសម្ដេចជំរុញទៅដល់មន្ត្រីគ្រប់រូបជាពិសេសអាជ្ញាធរមានសមត្ថកិច្ចក្នុងការមានវិធានការតឹងរឹងក្នុងការលុបបំបាត់គ្រឿងញៀនចេញពីប្រទេស។

សម្ដេចធិបតីបានលើកឡើងឧទាហរណ៍នៃប្រទេសមួយចំនួនដែលស្ថានភាពនៃបញ្ហាគ្រឿងញៀននៅប្រទេសទាំងស្ទើរតែពុំអាចគ្រប់គ្រងបាន ដែលបង្កឲ្យមានបញ្ហាអសន្តិសុខនៅក្នុងសង្គមជាច្រើន។

សម្ដេចថាការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាគឺត្រូវតែមានវិធានការក្ដៅ ហើយមិនត្រូវវែកចកនោះទេ ដោយត្រូវតែទប់ស្កាត់ឲ្យខានតែបាន ហើយនិងមិនត្រូវឲ្យវាកើតឡើងវិញម្ដងទៀតនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក