ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានសមាគម៖ វិស័យចិញ្ចឹមសត្វជាវិស័យដ៏សំខាន់មួយបានជួយផ្តល់វិភាគទានដ៏ធំមួយក្នុងកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ លើកឡើងថា វិស័យចិញ្ចឹមសត្វជាវិស័យដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្ម ហើយបានជួយផ្តល់វិភាគទានដ៏ធំមួយនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។

លោក ស្រ៊ុន ពៅ លើកឡើងដូចនេះក្នុងកិច្ចប្រជុំប្រចាំឆ្នាំសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ផងដែរ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងទៀតថា មិនស័យចិញ្ចឹមសត្វក៏បានជួយគាំទ្រដល់វិស័យនានានៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេង ទៀត ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការបង្កើនចរន្តប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក និងការបង្កើនសកម្មភាពអាជីវកម្មខ្នាតតូច និងខ្នាតមធ្យមក្នុងស្រុក ឱ្យកាន់តែផុលផុសឡើងថែមទៀតផង។

លោក ស្រ៊ុន ពៅ បានឱ្យដឹងទៀតថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើន យ៉ាងលឿនក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ហើយនៅតែបន្តរក្សាបានវឌ្ឍនភាពពីមួយឆ្នាំទៅ មួយឆ្នាំមិនឈប់ឈរ ដោយបានចាប់ផ្តើមការចិញ្ចឹមដែលមានលក្ខណៈគ្រួសារ និង បច្ចេកទេសបូរាណ រហូតបានក្លាយជាការចិញ្ចឹមបែបពាណិជ្ជកម្មទំនើបដូចបណ្តាប្រទេសនានា មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយ៉ាងពេញលេញទៀងទាត់ ហើយផលិតកម្មសត្វមួយចំនួន អាចនាំ ចេញទៅក្រៅទេសបានទៀតផង។

លោកបញ្ជាក់ថា៖ «វិស័យចិញ្ចឹមសត្វនៅកម្ពុជាមិនអាចដួលរលំបានទេ ត្រូវតែរឹងមាំ និងឈានទៅមុខ ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចជាតិ»។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់សហគ្រិនផ្នែកចិញ្ចឹមសត្វ និងបក្សីទាំងអស់ អនុវត្តការចិញ្ចឹមតាមបច្ចេកទេសទំនើប និងអនាម័យល្អ ដើម្បីធ្វើឱ្យផលិតផលសាច់សត្វខ្មែរយើងមានលក្ខណៈប្រកួតប្រជែង និងមានសុវត្ថិភាពចំណីអាហារ ដែលនេះជាឧត្តមភាពលើទីផ្សារក្នុងប្រទេស និងនៅក្នុងតំបន់។

លោក ឌិត ទីណា ក៏បានថ្លែងអំណរគុណដល់សហគ្រិនក្នុងវិស័យចិញ្ចឹមសត្វ ពិសេសនៅក្នុងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និហស្នើឱ្យបន្តរួមសហការគ្នាបន្ថែមឱ្យដើម្បីបង្កើនសាមគ្គីភាព សម្ព័នភាព ចែករំលែកព័ត៌មានរវាងគ្នានិងគ្នា លើកម្ពស់ការអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវតុល្យភាពផលិតកម្មនិងទីផ្សារ ក្នុងបរិបទទីផ្សារប្រកួតប្រជែងក្នុងតំបន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក