កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា៤៥០លានរៀលសម្រាប់រៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប

សៀមរាប៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៤៥០លានរៀលសម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។

ពិធីបុណ្យទន្លេលើក ទី៨ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០ ២៤ នៅតាមបណ្តោយស្ទឹងសៀមរាប។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ រំពឹងទុកថា តាមរយៈពិធីបុណ្យទន្លេនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។

បើតាមលោក សូ ម៉ារ៉ា ព្រឹត្តិការណ៍ជាតិនេះមានការរៀបចំការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។

ជាមួយគ្នានេះមានការតាំងពិព័រណ៍ផលិតផលទេស ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងកំណើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់ទន្លេមេគង្គ។

គួរជម្រាបថា បុណ្យទន្លេ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលតែងតែប្រារព្ធឡើងនៅក្នុងខេត្តជាប់ដងទន្លេមេគង្គកម្ពុជា ដោយចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក