ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការខេត្តកោះកុងបង្គាប់ឱ្យនាំខ្លួនអ្នកបើកបរគ្រឿងអេស្កាវ៉ាទ័រកិនមនុស្សស្លាប់ចូលបំភ្លឺ

កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង បានបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនអ្នកបើកបរគ្រឿងអេស្កាវ៉ាទ័រកិនមនុស្សស្លាប់មកអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿង។

ការបង្គាប់ឱ្យនាំខ្លួនជនសង្ស័យ ក្រោយពីតុលាការខេត្តកោះកុងបានទទួលសំណុំរឿងពីសមត្ថកិច្ចនាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះតំណាងអយ្យការក៏បានកោះហៅ ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ តំណាងគ្រួសារជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់ជាធរមាន។

ករណីគ្រឿងអេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ បានកើតឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយជនសង្ស័យ ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ៣១ឆ្នាំ បានបើកថយក្រោយខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យកិនបុរសដែលជាម្ចាស់ចម្ការស្លាប់ ពោលមិនមែនជាករណីកើតឡើងដោយសារជម្លោះដីធ្លីនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក