ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មការពារការប្រើប្រាស់ឧបករណ៍នេសាទលបនៅលើបឹងទន្លេសាប

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានការពារការប្រើប្រាស់ឧបករណ៍នេសាទរបស់ប្រជានេសាទក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុងរងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ពុំ សុថា បានបញ្ជាក់នៅក្នុងសន្និសីទកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា លបរបាំងសាច់អួននៅលើផ្ទៃទឹកស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាឧបករណ៍នេសាទស្របច្បាប់ដែលប្រជានេសាទប្រើប្រាស់តាំងពីឆ្នាំ២០១០ ក្រោយរាជរដ្ឋាភិបាលបានកាត់ឡូតិ៍នេសាទជូនឱ្យសហគមន៍ផាត់សណ្តាយធ្វើជាកន្លែងសម្រាប់អភិរក្ស និងអាស្រ័យផលរួមគ្នា។

លោក ពុំ សុថា បន្ថែមថា ទោះបីច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ប្រវែងសាច់អួនដល់ ២៥០ម៉ែត្រ ប៉ុន្តែមិនមែនតម្រូវឱ្យប្រជានេសាទសុទ្ធតែអាចដាក់គ្រប់តំបន់នោះទេ ដោយតំបន់នេះមានផ្ទៃទឹកតូច នៅពេលរដូវប្រាំងដោយអនុញ្ញាតឱ្យប្រើប្រាស់តែ ១ភាគ៣ នៃផ្ទៃមុខទឹក បើចូលដល់រដូវវស្សាអាចប្រើប្រាស់ ២ភាគ៣នៃផ្ទៃមុខទឹក។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា លបរបាំងសាច់អួននេះមិនស្ថិតពាសពេញផ្ទៃបឹងទន្លេសាបទាំងមូលដូចរូបរាងបង្ហាញលើបណ្តាញសង្គមនោះទេ ពោលស្ថិតក្នុងតំបន់កន្លុកបាយក្អែក ដែលជាតំបន់ដែលឆក ហើយជាតំបន់លិចទឹក រាល់រដូវប្រាំងតំបន់នេះទឹករាក់ ដោយឧបករណ៍នេះដាក់បាននៅតែកន្លែងដែលមានទឹករាក់ប៉ុណ្ណោះ។

លោក ឃឹម ហ្វីណង់ ថ្លែងដូច្នេះថា៖ «វាជាផ្នែកតូចមួយនៃបឹងតូច ហើយជាផ្នែកតូចមួយទៀតនៃបឹងធំ(បឹងទន្លេសាប) ហើយមិនស្ថិតនៅក្នុងតួបឹងទេ ហើយក៏មិនស្ថិតក្នុងតំបន់ណាមួយដែលត្រីមានចរាចរឆ្លងកាត់ តំបន់នេះហ៊ុមព័ន្ធដោយតំបន់អភិរក្សចំនួន៣ បងប្អូននៅតំបន់នោះមិនមានជម្រើសក្រៅពីនេសាទ»

បើតាមអ្នកនាំពាក្យ នៅតំបន់ផាត់សណ្តាយមានប្រជាជនរស់នៅចំនួន ១ ៩០០គ្រួសារ ស្មើនឹង ៦ ០០០នាក់ ដែល ៩០ភាគនៃប្រជាជននៅទីនោះប្រកបមុខរបរនេសាទក្នុងទ្រង់ទ្រាយតូច ដោយក្នុងមួយថ្ងៃ ក្នុងមួយគ្រួសារអាចរកចំណូលបានចន្លោះ៧ ទៅ ៨ម៉ឺនរៀល។

លោក ឃឹម ហ្វីណង់ បានអះអាងថា ដើមឡើយច្បាប់អនុញ្ញាតឱ្យនេសាទដោយប្រើប្រាស់របាំងសាច់អួនប្រវែងខ្លី និងកំណត់ក្រឡា ប៉ុន្តែដោយសង្កេតឃើញថាមានការប្រែប្រួលស្ថានភាពបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ និងការប្រែប្រួលទន្និផល ក្រសួងកសិកម្មបានសម្រួលអនុញ្ញាតឱ្យប្រើប្រាស់របាំងសាច់អួនប្រវែងចាប់ពី២០០ ទៅ២៥០ម៉ែត្រ។ លោកប្រាប់ឱ្យដឹងថា ថ្វីដ្បិតឧបករណ៍នេះមិនខុសច្បាប់ពិតមែន តែបើប្រជានេសាទដាក់ក្រឡាញឹក និងប្រវែងមិនត្រូវខ្នាតដែលកំណត់ ហើយដាក់ផ្ទប់មុខមិនឱ្យត្រីចរាចរ នោះនឹងក្លាយជាឧបករណ៍ខុសច្បាប់ ខណៈកន្លងមកអាជ្ញាធរក៏បានបង្រ្កាបបទល្មើសខុសច្បាប់ជាច្រើនករណីផងដែរ។

ក្រៅពីតំបន់ផាត់សណ្តាយ ក៏មានតំបន់ផ្សេងៗទៀតក៏ប្រើប្រាស់ឧបករណ៍នេសាទរបាំងសាច់អួននេះផងដែរ សរុបទូទាំងប្រទេសមានចំនួន៣៥០០។

គូសជម្រាបឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប ៥៣វង់ ម៉ាញ់ ១៤វង់ ឆក់ត្រជាក់និងក្តៅ ១ ៤៧៣គ្រឿង ឈិបយន្ត ២៣គ្រឿង អួនហ៊ុម ៣៣វង់ របាំងស្បៃមុងនិងសាច់អួន ១ ៦៥០ ៦១៧ម៉ែត្រ លូនិងលប ១៥ ២២៩មាត់ បង្គោលចម្រឹង ៧៦៨ ២១១ដើម ឈ្នក់រួមផ្សំភ្លើង ១១៩វង់ កាណូត ១៧៦គ្រឿង ម៉ាស៊ីន ៨៤គ្រឿង។ ជាមួយគ្នានេះបញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ ២០នាក់ និងឃុំខ្លួន ៣១នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក