ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងបរិស្ថានប្រកាសស្វាគមន៍អ្នកវិនិយោគដែលគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងគាំទ្រគ្រប់អ្នកវិនិយោគទាំងអស់ ដែលបានគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។

លោក អ៊ាង សុផល្លែត លើកឡើងដូចនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាសាអាគី យូអ៊ីស៊ូជី (MASAAKI UESUGI) ប្រធានក្រុមហ៊ុន TROMSO Co.,LTD របស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ម៉ាសាអាគី យូអ៊ីស៊ូជី បានជម្រាបជូនរដ្ឋមន្រ្តីអំពីគម្រោងរបស់ក្រុមហ៊ុន TROMSO Co.,LTD កាលពី២ឆ្នាំមុន ដែលគម្រោងនេះទទួលបានការគាំទ្រដោយទីភ្នាក់ងាររដ្ឋបាលព្រៃឈើរបស់ប្រទេសជប៉ុន ក្នុងការផលិតអុសធ្វើចេញពីអង្គាមយកទៅប្រើប្រាស់ជំនួសអុសដែលកាប់ពីក្នុងព្រៃ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកដែលនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន និងអាចជាចំណែកចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងផ្តល់ជាប្រាក់ចំណូលដល់ប្រជាជនកម្ពុជាផងដែរ។

ឆ្លើយតបនឹងការលើកឡើងនេះ រដ្ឋមន្រ្តីបរិស្ថានគាំទ្រដរាបណាគម្រោងជួយដល់វិស័យបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត ក៏បានផ្តល់អនុសាសន៍ជំរុញឱ្យក្រុមហ៊ុនមានការគិតគូរដល់ការអនុវត្តគម្រោងទាំងឡាយណា ដែលបានផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋកម្ពុជា ទើបគម្រោងទាំងនោះមាននិរន្តភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍មានច្រើនទៀត ដែលបានជំរុញឱ្យមានអព្យាក្រឹតកាបូនដូចជា តាមរយៈការដាំដើមឈើឡើងវិញ ក្នុងន័យពង្រីកភាពបៃតង ហើយយើងអាចរកចំណូលពីអព្យាក្រឹតកាបូន ជាពិសេសប្រជាពលរដ្ឋនឹងទទួលបានផលទាំងអស់នោះពីគម្រោង ស្របនឹងភាពជោគជ័យរបស់គម្រោងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក