ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាល្លឺម៉ង់មានបំណងជំរុញកិច្ចសហការលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងសុខាភិបាលជាមួយកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Martina Stamm-Fibich ជម្រាបជូន សម្តេចធិបតី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូ នាឱកាសនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយសារតែវិស័យទាំងពីរនេះ មានសារៈសំខាន់ ក្នុងការបម្រើដល់សេចក្តីត្រូវការចំបាច់របស់ប្រជាពលរដ្ឋ និងផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក ដល់ប្រទេសទាំងពីរ។

លោកស្រីបញ្ជាក់ថា ជាក់ស្តែង បច្ចុប្បន្ននេះ សហព័ន្ធអាល្លឺម៉ង់ក៏កំពុងជួបប្រទះនូវកង្វះខាតធនធានមនុស្សបម្រើការក្នុងវិស័យសុខាភិបាល និងកម្មករជំនាញផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះប្រធានគណៈកម្មាធិការ និងនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានបញ្ជាក់អំពីចំណងនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ ដែលមានរយៈពេលជាង៥ទសវត្សរ៍ ហើយឆ្នាំនេះគឺជាឆ្នាំទី៥៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ក៏បានសម្ដែងនូវកាអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមចំណែកនៅក្នុងការកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពីសង្គ្រាម ដែលផ្ដោតទៅលើវិស័យអប់រំ ការកសាងធនធានមនុស្ស ក៏ដូចជាលទ្ធិប្រជាធិបតេយ្យផងដែរ។

សម្តេចធិបតីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូនាឱកាសនេះបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយសម្តេចធិបតីសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តការពង្រឹង និងពង្រីកបន្ថែមទៀត។

ឆ្លើយតនឹងបំណងរបស់ប្រធានគណៈកម្មាធិការូបនេះ ក្នុងការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លើវិស័យអប់រំ និងការណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាវិស័យសុខាភិបាល សម្តេចធិបតីបានស្វាគមន៍ និងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តខ្លាំងក្នុងការពង្រឹងវិស័យសុខាភិបាល និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យស្ថាប័នជំនាញពាក់ព័ន្ធ នៃប្រទេសទាំងពីរបន្តពិភាក្សា និងសហការគ្នា ក្នុងការរៀបចំជាយន្តការ និងផែនការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក