ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Pochettino ស្នើម្ចាស់ក្លិប Chelsea ឱ្យអត់ធ្មត់ចំពោះស្ថានភាពក្លិបបច្ចុប្បន្ន

កីឡា៖ អ្នកចាត់ការ Mauricio Pochettino បានស្នើសុំទៅកាន់ម្ចាស់ក្លិប Chelsea ឱ្យអត់ធ្មត់ និងផ្តល់ពេលវេលាបន្ថែមទៅកាន់លោកដើម្បីស្តារស្ថានការណ៍របស់ក្លិបតោខៀវឱ្យត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ។ គួរឱ្យដឹងថា អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីចាញ់ Liverpool ១-០ កាលពីថ្ងៃអាទិត្យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ស្របពេលបច្ចុប្បន្ន Chelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ១១ នៃក្របខណ្ឌ Premier League ហើយឱកាសនៃការប្រជែងកៅអីពានរង្វាន់អឺរ៉ុបក៏ហាក់ខើចទៅៗផងដែរ។

ប្រកួតបន្ទាប់ Chelsea នឹងត្រូវជួបជាមួយក្លិប Leeds United ដែលកំពុងលេងនៅលីគទី២ ក្នុងជុំទី៥ នៃពានរង្វាន់ FA Cup ខណៈជ័យជម្នះទល់នឹង Leeds ដែលកំពុងឡើងជើងទំនងជាអាចបន្ធូរបន្ថយកម្ដៅសម្រាប់កៅអីរបស់លោក Pochettino បាន។ កន្លងមក Chelsea ត្រូវបានគេដឹងថាជាក្លិបចិត្តក្ដៅដោយធ្លាប់បណ្ដេញនូវអ្នកចាត់់ការដែលបរាជ័យក្នុងការឈ្នះពានជូនក្លិបបាននៅរដូវកាលដំបូងរបស់ខ្លួន។ យ៉ាងណាមិញ លោក Pochettino ជឿថា ម្ចាស់ក្លិបនឹងមិនមានចំណាត់ការលឿនបែបនេះទេ។

លោក Pochettino បានប្រាប់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅថា៖ "ក្រោយពីបានចំណាយពេលវេលានៅទីនេះ ៨ខែ ខ្ញុំយល់ថាបុគ្គលិក និងកីឡាករនៅទីនេះអាចយល់ចិត្តគ្នាបានយ៉ាងល្អ។ កីឡាករកំពុងយល់ពីអ្វីដែលជារបៀបនៃការធ្វើការងាររួមគ្នា ហើយខ្ញុំជឿថាអ្វីដែលយើងកំពុងធ្វើនេះត្រូវការពេលវេលា"។ លោកបន្តថា៖ "អ្វីដែលយើងទាមទារនៅពេលនេះគឺពេលវេលា និងភាពអត់ធ្មត់ដើម្បីឈ្នះការប្រកួត ហើយយើងត្រូវការការអត់ធ្មត់ពីម្ចាស់ក្លិបដើម្បីសម្រេចវាបាន"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក