ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ផ្ដោតលើវិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់នៃសង្គ្រាមពិភពលោក

អន្តរជាតិ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្តាប្រទេសជាសមាជិក G20 នឹងជួបប្រជុំគ្នានាថ្ងៃទី២៨ ខែកុម្ភៈនេះ ក្នុងវេទិកាដែលធ្វើឡើងនៅឯប្រទេសប្រេស៊ីល ក្នុងគោលបំណងស្វែងរកមធ្យោបាយដើម្បីពង្រឹងសេដ្ឋកិច្ចពិភពលោក ដែលកំពុងព្យាយាមងើបឡើងវិញដោយត្រដាបត្រដួស ក្រោយរងការប៉ះពាល់ដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់ហ្គាហ្សា។ 

បញ្ហាសង្គ្រាមនៅអ៊ុយក្រែននឹងក្លាយជាប្រធានបទស្នូលសម្រាប់កិច្ចប្រជុំនេះ ខណៈក្រុមប្រទេស G7 នឹងមានការពិភាក្សាដាច់ដោយឡែកផ្សេងទៀតចំពោះផែនការនៃការប្រឆាំងនឹងការឈ្លានពានរបស់រុស្សី ព្រមទាំងការពិភាក្សាអំពីសំណើរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen អំពីគម្រោងនៃការចាត់ចែងទ្រព្យសម្បត្តិរបស់រុស្សីដែលត្រូវបង្កក ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងជាជំនួយសម្រាប់អ៊ុយក្រែន។ 

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក, រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire, ប្រធាន IMF លោកស្រី Kristalina Georgieva ព្រមជាមួយថ្នាក់ដឹកនាំវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពូលៗផ្សេងទៀតនឹងប្រមូលផ្តុំគ្នានៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ស្របពេលកិច្ចប្រជុំនេះក៏អវត្តមាននូវមន្រ្តីជាន់ខ្ពស់គួរឱ្យកត់សម្គាល់មួយចំនួនដូចជារដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស ចិន ឥណ្ឌា និងរុស្ស៊ី។ អ្នករៀបចំកិច្ចប្រជុំខាងលើបានបញ្ជាក់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad ដែលជាម្ចាស់ផ្ទះនឹងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូអនឡាញ ក្រោយពេលលោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ 

បន្ថែមពីលើប្រធានបទសំខាន់ស្ដីពីវិបត្តិនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា កិច្ចប្រជុំនេះក៏នឹងផ្តោតលើរបៀបវារៈមួយចំនួនទៀតរួមមាន ការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅ, បម្រែបម្រួលអាកាសធាតុ និងជម្លោះនៅតំបន់មជ្ឈិមបូព៌ាជាដើម ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមជាមួយប្រធានធនាគារកណ្ដាលនៃប្រទេស G20 ក៏មាននូវកិច្ចប្រជុំផ្ទាល់ខ្លួនប្រចាំឆ្នាំរបស់ខ្លួនផងដែរ។ប្រេស៊ីលដែលកំពុងកាន់តំណែងជាប្រធានប្តូរវេន G20 មានគោលបំណងឱ្យកិច្ចប្រជុំកំពូលនេះដើម្បីដាក់សម្ពាធសម្រាប់វឌ្ឍនភាពលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ កាត់បន្ថយបន្ទុកបំណុលរបស់ប្រទេសដែលមានចំណូលទាប និងផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងស្ថាប័នដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក