ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីស្រាអែល បង្ហាញប្រសិទ្ធិភាពខ្ពស់ចំពោះការប្រឆាំងនឹងកូវីដ-១៩ ទៅលើប្រជាជនដែលទទួលបានវ៉ាក់សាំងដូសទី៣ រួចរាល់

អ៊ីស្រាអែល៖ របកគំហើញមួយដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលអ៊ីស្រាអែលនៅថ្ងៃទី២២ ខែសីហានេះបានបង្ហាញថា ការទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ បានជួយឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធការពារ ព្រមទាំងកាត់បន្ថយអត្រាឆ្លង និងជួយឱ្យអ្នកដែលបានឆ្លងពុំអាចធ្លាក់ចូលស្ថានភាពធ្ងន់ធ្ងរបាន។ ការស្រាវជ្រាវនេះបានបង្ហាញទិន្នន័យដោយប្រៀបធៀបគ្នាចំពោះប្រជាជនដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ដែលបានទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចរាល់ ជាមួយអ្នកដែលទទួលបានវ៉ាក់សាំងត្រឹម ២ដូស។

ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់ក្រសួងជំនាញទទួលបន្ទុកកិច្ចការវ៉ាក់សាំងកាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហាញជាសាធារណៈកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែខ្លឹមសារ និងទិន្នន័យលំអិតនៃការស្រាវជ្រាវនេះពុំបានបង្ហាញទាំងស្រុងនោះឡើយ។

ស្ថិតិដែលអាជ្ញាធរសុខាភិបាលអ៊ីស្រាអែល ដែលទទួលបានពីវិទ្យាស្ថានចំនួន ២ រួមមាន វិទ្យាស្ថាន អ៊ីស្រាអែល Gertner និងវិទ្យាស្ថាន KI បានបង្ហាញថា មនុស្សដែលមានវ័យលើសពី ៦០ឆ្នាំដែលបានទទួលវ៉ាក់សាំងដូសទី៣ រួចរាល់ក្នុងរយៈពេល ១០ថ្ងៃ មានប្រព័ន្ធការពារប្រឆាំងនឹងកូវីដ-១៩ ខ្ពស់ជាងប្រមាណ ៤ដង បើធៀបនឹងអ្នកដែលទទួលបានវ៉ាក់សាំងត្រឹម ២ដូស។

មិនត្រឹមតែប៉ុណ្ណោះ ប្រសិទ្ធិភាពនៃការបង្ការមិនឱ្យធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ធ្ងរ មានខ្ពស់ជាងប្រមាណ ៥ ទៅ ៦ដង បើធៀបនឹងអ្នកដែលទទួលបានវ៉ាក់សាំងត្រឹម ២ដូស។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានសម្រេចផ្តល់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ តាំងពីថ្ងៃទី៣០ ខែកក្កដា មកម្ល៉េះ ដែលការកំណត់អាយុនេះត្រូវធ្លាក់មកនៅត្រឹមយ៉ាងហោចណាស់ ៤០ឆ្នាំឡើងទៅវិញកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ ទោះជាបែបនេះក្តី រដ្ឋាភិបាលក៏មានលក្ខខណ្ឌលើកលែងអាយុសម្រាប់ពលរដ្ឋដែលជាជនប្រឈមងាយរងគ្រោះដូចជាបុគ្គលិកសុខាភិបាល ស្រ្តីមានផ្ទៃពោះ និងគ្រូបង្រៀនជាដើម ប៉ុន្តែអ្នកដែលអាចទទួលបានវ៉ាក់សាំងដូសទី៣ តម្រូវឱ្យមានគម្លាតយ៉ាងហោចណាស់ ៥ខែ ពីការទទួលបានវ៉ាក់សាំងដូសទី២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក