ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីគ្រឿងចក្រកិនបុរសម្នាក់ស្លាប់នៅខេត្តកោះកុង អាជ្ញាធរបំភ្លឺថាមិនមែនកើតឡើងដោយសារជម្លោះដីធ្លីនោះទេ

កោះកុង៖ កាលពីថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញសង្គមអំពីករណីគ្រឿងចក្រកិនបុរសម្នាក់ស្លាប់នៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយថាម្ចាស់គ្រឿងចក្រមិនទទួលខុសត្រូវ ហើយខ្លះទៀតថាកើតឡើងដោយសារជម្លោះកើតឡើងរវាងអាជ្ញាធរ និងម្ចាស់ដី។

ពាក់ព័ន្ធនឹងករណីនេះ ខាងគ្រួសារជនរងគ្រោះ គឺកូនស្រីបានបកស្រាយថា ឪពុកខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួលគ្រឿងអស្កាវ៉ាទ័រមួយគ្រឿងដើម្បីកាយស្រះយកទឹកសម្រាប់ស្រោចដំណាំក្នុងចម្ការទុរេន និងផ្លែសាវម៉ាវ របស់គាត់ តែអកុសលត្រូវបានគ្រឿងអស្កាវ៉ាទ័រកិនស្លាប់ ខណៈខាងអ្នកបើកបរគ្រឿងអស្កាវ៉ាទ័របានរត់គេចខ្លួនបាត់ក្រោយហេតុការណ៍កើតឡើង។

កូនស្រីបុរសជនរងគ្រោះបានអះអាងទៀតថា ការប្រើប្រាស់គ្រឿងចក្រសម្រាប់ស្តារស្រះយកទឹកសម្រាប់ស្រោចដំណាំនេះ គឺធ្វើនៅក្នុងចម្ការដែលជាដីកម្មសិទ្ធិស្របច្បាប់របស់ឨពុកដែលអាស្រ័យផលអស់រយៈពេល១០ឆ្នាំមកហើយ។

ជុំវិញការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកនានា កូនស្រីបុរសជនរងគ្រោះបដិសេដថា មូលហេតុនៅពីក្រោយការស្លាប់របស់ឪពុកមិនមែនកើតឡើងដោយសារតែជម្លោះយកដីធ្លីរដ្ឋជាមួយនឹងអាជ្ញាធរនោះទេ។ ចំណែកករណីម្ចាស់គ្រឿងចក្រក៏បានចូលខ្លួនមករំលែកទុក្ខជាមួយគ្រួសារនៃសព និងទទួលដោះស្រាយជាមួយគ្រួសារនៃសពផងដែរ។

ករណីនេះផងដែរ រដ្ឋបាលស្រុកបូទុមសាគរ បានអះអាងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានចុះទៅត្រួតពិនិត្យ និងបញ្ឈប់សកម្មភាពការឈូសឆាយសម្អាតដី ជីកស្រះដោយគ្មានច្បាប់អនុញ្ញាត១កន្លែង ប៉ុន្តែមិនមែននៅទីតាំងកើតឡើងនោះទេ ពោលស្ថិតក្នុងភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយករណីខាងលើនេះជាករណី២ផ្សេងគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក