ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្នុងឆ្នាំ២០២៣ យានយន្តអគ្គិសនីបានចុះបញ្ជីសរុបជាង៦០០គ្រឿង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តសរុបចំនួន ៦០ម៉ឺនគ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ជាង ៦០០គ្រឿង។

លោក ប៉េង ពោធិ៍នា បានឱ្យដឹងដូចនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

រដ្ឋមន្រ្តីសាធារណការបានឱ្យដឹងថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តដើរដោយកម្លាំងថាមពលអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១ ៣៣៥គ្រឿង ដោយក្នុងឆ្នាំ២០២៣ បានចុះបញ្ជីចំនួន ៦០៤គ្រឿង ខណៈក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង ផងដែរ។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ បានខិតខំជំរុញក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើតស្ថានីយសាកយានយន្តឱ្យបានច្រើនបន្ថែមទៀតនៅតាមរាជធានី ខេត្ត ដោយសព្វថ្ងៃនេះមានចំនួន១៨ទីតាំង និង២៣ស្ថានីយសាក(ទូសាក) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ដោយនឹងខិតខំពង្រីកបន្ថែមទៀតឱ្យបានច្រើននៅតាមខេត្ត តំបន់ឆ្ងាយៗ ក៏ដូចជានៅតាមផ្លូវជាតិសំខាន់ៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក