ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីសរសើរពីការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រោយធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រកឃើញសុទ្ធតែអវិជ្ជមានទាំងអស់ ពោលមិនមានមន្ត្រីណាម្នាក់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនឡើយ។ នេះបើតាមព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ។

យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ តម្រូវឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើរកឃើញមន្ត្រីណាពាក់ព័ន្ធ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយមិនមានការលើកលែងឡើយ។

កន្លងមកមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃជាច្រើនរូបត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក