ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយកក្រុមហ៊ុន Meta ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុនអំពីហានិភ័យនៃបច្ចេកវិទ្យា AI

ជប៉ុន៖ ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida អំឡុងការធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់លោក ខណៈអ្នកសារព័ត៌មានបានរាយការណ៍ថាកំពូលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ រួមជាមួយនាយករដ្ឋមន្រ្តីជប៉ុនក៏បានពិភាក្សាអំពីហានិភ័យដែលអាចកើតមានឡើងដោយ AI ផងដែរ។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉៉ុនបានដកស្រង់សម្ដីរបស់លោក Mark Zuckerberg ក្រោយជំនួបជាង ៣០នាទីជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដែលលោកបានអះអាងថា កិច្ចពិភាក្សានេះប្រកបដោយលទ្ធផល និងមានផ្លែផ្កាល្អ ដោយបានលើកឡើងពាក់ព័ន្ធនឹងសក្ដានុពលរបស់ AI រួមជាមួយនឹងអនាគតនៃបច្ចេកវិទ្យាផងដែរ។ 

គួរឱ្យដឹងថា លោក Zuckerberg បានធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុនជាច្រើនថ្ងៃ ដោយក្នុងនោះលោកបានឆ្លៀតពេលវេលាកម្សាន្តមួយចំនួន បន្ថែនលើកិច្ចពិភាក្សាមុខជំនួញ ដោយជាក់ស្ដែងលោកបានចំណាយពេលវេលាជិះស្គីជាមួយគ្រួសារ, ការហ្វឹកហាត់គុនដាវជប៉ុន ព្រមជាមួយចូលហាងអាហារ Fastfood McDonald នៅក្នុងប្រទេសជប៉ុនផងដែរ។ 

បើតាមព័ត៌មានបានបន្ថែមថា លោកគ្រោងនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលនៅទីនោះលោកនឹងមានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗដូចជា Samsung និង LG ជាដើម។ បើតាមសារព័ត៌៌មាន Korea Economic Daily បានរាយការណ៍ថា លោក Mark Zuckerberg ក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន LG Electronics ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍កាសស្តាប់ត្រចៀកប្រភេទថ្មី ដើម្បីប្រកួតប្រជែងជាមួយនឹងកាស Vision Pro របស់ Apple។

នាយកក្រុមហ៊ុន Meta រូបនេះក៏នឹងបន្តដំណើរចូលរួមក្នុងកម្មវិធីមង្គលការដ៏ប្រណិតរបស់កូនប្រុសមហាសេដ្ឋី Mukesh Ambani ដែលជាប្រធានក្រុមហ៊ុនយក្ស Reliance ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ឥណ្ឌា ដែលវិនិយោគលើវិស័យជាច្រើនដែលរួមមានវិស័យប្រេងឥន្ធនៈ និងវិស័យទូរគមនាគមន៍ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក