ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុងប៉ោយប៉ែតគ្រោងចាយលុយ ៧៤លានដុល្លារដើម្បីផ្លាស់ប្ដូររបៀបរស់នៅរបស់ប្រជាជន

បន្ទាយមានជ័យ៖ គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ និងទីលានទុកដាក់សំរាម និងលេចចេញរូបរាងនៅក្នុងក្រុងប៉ោយប៉ែតដែលនិងគ្រោងចំណាយថវិកាលើគម្រោងនេះប្រមាណជាង ៧៤លានដុល្លារអាមេរិក។

គម្រោងនេះត្រូវបានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូនខេត្តលោក វង្ស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាមក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ នៅសាលាខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងប៉ោយប៉ែត ក្រុមការងារបច្ចេកទេសកំពុងធ្វើការសិក្សា ដោយអនុគម្រោងទី១-គ្រោងចំណាយថវិកាជាង ៦២លានដុល្លារ ទាក់ទងទៅនិងគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានបណ្តាញលូ ចម្រោះទឹកកខ្វក់។

អនុគម្រោងទី២-គ្រោងចំណាយថវិកាចំណាយថវិកាជិត ១២លានដុល្លារ អនុវត្តលើគម្រោង ប្រព័ន្ធគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុង។

គម្រោងនេះអនុវត្តក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យ ចង់រស់នៅ ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងប៉ោយប៉ែត ក្រុងកំពត និងក្រុងបាវិត រួមមានការងារសាងសង់ប្រព័ន្ធបណ្តាញលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក