អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ក្នុងឆ្នាំ២០២៣ មានផ្លូវជាតិ និងផ្លូវខេត្ត ជាង ២០ ០០០គ.ម បានសាងសង់ និងស្ថាបនារួចរាល់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ទាំងផ្លូវជាតិ និងផ្លូវខេត្តមាន ៨៥០ខ្សែ មានប្រវែងជាង ២០ ០០០០គីឡូម៉ែត្រ ត្រូវបានក្រសួងស្ថាបនា និងសាងសង់ផ្លូវរួចរាល់។

លោក ប៉េង ពោធិ៍នា បានឱ្យដឹងដូចនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

រដ្ឋមន្រ្តីសាធារណការបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរនូវគម្រោងផ្លូវ-ស្ពានដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលខួប និងសាងសង់ថ្មី មានប្រវែងសរុបចំនួន ៦១៤ ៦០គីឡូម៉ែត្រ និងបានថែទាំប្រចាំ រួមមាន ផ្លូវជាតិ ផ្លូវខេត្ត និងស្ពានធំៗ មានប្រវែងសរុបចំនួន ១១ ៧៧៤ ២៣គីឡូម៉ែត្រ។ គម្រោងផ្លូវ-ស្ពាន ប្រើប្រាស់ថវិកា ដៃគូអភិវឌ្ឍន៍សម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧ ៦១គីឡូម៉ែត្រនិងផ្លូវខ្នែង ប្រវែង ៥ ៣៧គីឡូម៉ែត្រ ផ្លូវជាតិ លេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥ ២៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២ ១៧គីឡូម៉ែត្រ។

លោកបានគូសបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន ៩ខ្សែ មានប្រវែងសរុប ២ ២៥៤គ.ម ដោយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន ១០០ភាគរយ។ ផ្លូវជាតិកម្រិត២ ចំនួន ៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥ ៨៨គ.ម ដោយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គ.ម ស្មើនឹង ៧៦,៥៤ភាគរយ នៃប្រវែងផ្លូវសរុប ផ្លូវខេត្ត ចំនួន ៧៦៩ខ្សែ មានប្រវែងសរុប ១២ ៦២៦គ.ម ដោយបានក្រាលកៅស៊ូនិងបេតុង ប្រវែង៥ ១០០គ.ម ស្មើនឹង ៤០,៣៩ភាគរយនៃប្រវែងផ្លូវសរុប។

លោកថ្លែងថា៖ «សរុបមក ផ្លូវជាតិ និងផ្លូវខេត្តមាន ៨៥០ខ្សែ មានប្រវែង ២០ ០១៦គ.ម ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ១១ ២៨៥គ.ម ស្មើនឹង ៥៦,៣៨% នៃប្រវែងផ្លូវសរុបទាំងអស់»។

រដ្ឋមន្រ្តីសាធារណការក៏បានឱ្យដឹងបន្ថែមថា ក្រសួងបាននិងកំពុងដំណើរការសាងសង់ គម្រោងផ្លូវ-ស្ពាន ដោយប្រើប្រាស់ថវិកាដៃ គូអភិវឌ្ឍន៍រួមមាន គម្រោងប្រើប្រាស់ថវិកាប្រទេសចិន៖ ទី១-ផ្លូវថ្នល់មានចំនួន ៧ខ្សែផ្លូវ និងស្ពាន មានចំនួន ២ស្ពាន គម្រោងប្រើប្រាស់ថវិកាប្រទេសជប៉ុន៖ មាន ១ខ្សែផ្លូវ គម្រោងប្រើប្រាស់ថវិកាប្រទេសកូរ៉េខាងត្បូង មាន ១ខ្សែផ្លូវ គម្រោងប្រើប្រាស់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មាន ២ខ្សែផ្លូវ និងគម្រោងប្រើប្រាស់ថវិកាធនាគារពិភពលោក (WB) មាន ៥ខ្សែផ្លូវ។

គួរឱ្យដឹងដែរថា ប្រធានបទក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រសួងបានជ្រើសរើសយកប្រធានបទ «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល» ដោយប្រធានបទនេះបានបញ្ជាក់នូវអាទិភាពការងារមុតស្រួច ចំនួន៥ ដែលជាទិសដៅក្នុងការអនុវត្តក្នុងឆ្នាំ២០២៤ ដែលស្របជាមួយយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក