ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអាមេរិក៖ អ៊ីស្រាអែលព្រមព្រៀងផ្អាកសកម្មភាពយោធានៅតំបន់ហ្គាហ្សាអំឡុងពិធីបុណ្យរ៉ាម៉ាឌន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden អ៊ីស្រាអែលបានឯកភាពមិនធ្វើសកម្មភាពយោធាណាមួយឡើយនៅក្នុងតំបន់ហ្គាហ្សានាអំឡុងពិធីបុណ្យរ៉ាម៉ាឌន ហើយលោកបាននិយាយថារដ្ឋអ៉ីស្រាអែលអាចនឹងប្រឈមមុខនៅការបាត់បង់ការគាំទ្រពីបណ្ដាប្រទេសនានាផងដែរ ខណៈដែលចំនួនប្រជាជនស៊ីវិលប៉ាឡេស្ទីនកាន់តែស្លាប់ច្រើនទៅៗ។ 

នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ NBC លោក Biden បានបង្ហាញការកត់សម្គាល់ថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាឱ្យមានការជម្លៀសចេញនូវជនស៊ីវិលប៉ាឡេស្ទីនចេញពីតំបន់ Rafah មុនពេលចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំរបស់ខ្លួន ដែលអ៊ីស្រាអែលបានហៅវាថាជាការបោសសម្អាតក្រុមសកម្មប្រយុទ្ធហាម៉ាស់។ 

នៅក្នុងកម្មវិធីដែលបានចាក់ផ្សាយនៅយប់ថ្ងៃអង្គារម្សិលមិញ លោក Joe Biden ថ្លែងថា៖ "កិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវបានព្រមព្រៀងឡើង និងឯកភាពរួចរាល់ហើយដោយភាគីទាំងពីរ ដោយរួមទាំងការដោះលែងចំណាប់ខ្មាំងផងដែរ"។ លោកបានបន្ថែមថា ជាពិសេសនៅក្នុងអំឡុងខែដ៏ពិសិដ្ឋនៅពិធីបុណ្យរ៉ាម៉ាឌននេះ ភាគីអ៊ីស្រាអែលនឹងពុំមានសកម្មភាពណាមួយឡើយអំឡុងពិធីបុណ្យនេះ ជាឱកាសដ៏សមស្របក្នុងការរំដោះ និងនាំយកចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ"។ 

គួរឱ្យដឹងថា ពិធីបុណ្យរ៉ាម៉ាឌន សម្រាប់ឆ្នាំ២០២៤ នេះ គ្រោងនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី១០ ខែមីនា ហើយនឹងបញ្ចប់វិញនៅថ្ងៃទី៩ ខែមេសា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក