ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការបំភ្លឺថាពុំមានករណីដោះលែងជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់ ៤នាក់ស្លាប់នៅក្រោមស្ពានអាកាសឫស្សីកែវនោះទេ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានបំភ្លឺថា តុលាការពុំមានការដោះលែងជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់ ៤នាក់ និងរបួស ៤នាក់នៅក្រោមស្ពានអាកាសឫស្សីកែវ ដូចតាមការផ្សព្វផ្សាយរបស់គេហទំព័រដីថ្មី PDT-News និងបណ្តាញសង្គមនានាថាបានដោះលែងជនបង្ក និងចូលបម្រើការងារជាធម្មតាវិញនោះទេ។

តាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ តាមខ្លឹមសារដែលផ្សាយរបស់គេហទំព័រ និងបណ្តាញសង្គមនានា គឺជាព័ត៌មានមិនពិតដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់នីតិវិធីចំណាត់ការសំណុំរឿងរបស់ស្ថាប័នតុលាការ។

សាលាដំបូងរាជធានីភ្នំពេញអះអាងថា បច្ចុប្បន្ននេះជនបង្កត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានតម្រូវឱ្យគេហទំព័រខាងលើ និងបណ្តាញសង្គមនានា កែតម្រូវខ្លឹមសារដែលផ្សព្វផ្សាយ បើមិនដូច្នោះទេសាលាដំបូងរាជធានីភ្នំពេញនឹងមានចំណាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យយុវជនចំនួន ៤នាក់ស្លាប់នៅក្រោមស្ពានអាកាសឫស្សីកែវ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក