ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍រៀបចំកម្មវិធីប្រកួតថតរូបព្រះអាទិត្យរះចំពាក់កណ្តាលប្រាសាទអង្គរវត្ត

សៀមរាប៖ បាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងទុកថានឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះនៅវេលាចន្លោះម៉ោង ៥ព្រលឹម ដល់ម៉ោង៧ព្រឹក។ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរចូលរួមទស្សនាបាតុភូតដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី «ប្រកួតរូបថតសមរាត្រីអង្គរអច្ឆរិយៈ»

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ អ្នកដែលចង់ចូលរួមកម្មវិធីប្រកួតនេះអាចជ្រើសរើសរូបថតដែលខ្លួនបានថតដោយផ្ទាល់ផ្ញើមកកាន់ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ដោយភ្ជាប់មកជាមួយឈ្មោះ និងលេខទូរសព្ទ ដោយក្រសួងបើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ក្រោយមកក្រសួងទេសចរណ៍នឹងវាយតម្លៃ និងជ្រើសរើសរូបថតដែលថតស្អាតជាងគេចំនួន ១០រូប ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍។

ក្រសួងនឹងកំណត់យកជ័យលាភីចំនួន៣រូប ដែលនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី ៥០ម៉ឺនរៀល រហូតដល់ ១លានរៀល។

គូសបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត តែងកើតឡើង ២ដងជារៀងរាល់ឆ្នាំ ពោលនៅខែមីនាម្តង និងនៅខែកញ្ញាម្តងទៀត ដែលព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការគិតគូររបស់បុព្វបុរាណខ្មែរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ រវាងផែនដី និងព្រះអាទិត្យ។ ការណ៍នេះហើយបានធ្វើឱ្យប្រាសាទអង្គរវត្តជាប់ជាកន្លែងដែលមើលថ្ងៃរះ និងលិចស្អាតបំផុតលើពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក